២៣
មិថុនា

nikato

​ខ្ញុំ​ចង់សួរថាហេតុអ្វីបានជាComputerរបស់​ខ្ញុំ​ឲ្យ​តែពេលដោតFlash ឬ Card Reader ចូល ស្រាប់តែវា​បង្កើត​Shortcutដោយខ្លួនឯងចឹង???ឧទាហរណ៍​ខ្ញុំ​ដោតFlashចូលទៅ​ក្នុង​Computerរបស់​ខ្ញុំ ហើយនៅ​ក្នុង​FlashមានFolderផ្សេងៗ​ដូចជា​Videos ឬ My Musicជាដើម ។ ហើយ​នៅពេល​ដែល​ខ្ញុំ​ចុចបើកFolderនោះទៅ ស្រាប់តែវាមានShortcutនៅ​ក្នុង​នោះស្រាប់ ។ ឧទាហណ៍ My Music ពេលបើកទៅមាន My Music Shortcut នៅ​ក្នុង​នោះ ។

ចម្លើយ

Ouspheaktra Phal

បង​សាក​យក Flash នោះ ទៅ​ដោត​ក្នុង​កុំព្យូទ័រ​ផ្សេង បើ​កុំព្យូទ័រ​ផ្សេង​គ្មាន​បញ្ហា​ដូច​កុំព្យូទ័រ​បង​ទេ បញ្ហា​របស់​បង​បណ្ដាល​មក​ពី​កុំព្យូទ័រ​របស់​បង​មាន​មេរោគ ។ តែ​បើ​កុំព្យូទ័រ​ផ្សេងនោះ​មាន​បញ្ហា​ដូច​កុំព្យូទ័រ​បង ប្រហែល​ជា Flashរបស់​បង​មាន​មេរោគ ។ ដូចនេះ​បង​ត្រូវ​កម្ចាត់​មេរោគ​លើ Flash របស់​បង យល់​ល្អគួរ​តែ​កម្ចាត់​ទាំង​នៅ​ក្នុង​កុំព្យូទ័រ​របស់​បង​ផង ព្រោះ​មេរោគ​អាច​ចូល​ទៅ​លុកលុយ​កុំ​ព្យូទ័រ​របស់​បង​ហើយ ។ ហើយ​ឲ្យ​ប្រាកដ​ថា កម្មវិធី​ដែល​បង​ប្រើ​សម្រាប់​កម្ចាត់​មេរោគ​នោះ គឺ​ត្រូវ​បាន update ដល់ version ក្រោយ ពី​ព្រោះ​មេរោគ​ថ្មីៗ កម្មវិធី​ចាស់ៗ​មិន​អាច​ចាប់​បាន​ទេ ។

សំណាងល្អ

នៅថ្ងៃ

ចម្លើយរបស់អ្នក

សូមឆ្លើយចម្លើយ​ជាខ្មែរទៅនឹង​សំណួរខាងលើ ។

ដើម្បីអាចឆ្លើយតបនឹងសំណួរនេះ សូមឡុកចូលទៅគណនីរបស់អ្នកជាមុនសិនដោយចុចត្រង់នេះ

ឆ្លើយតាម Facebook