៣០
មិថុនា

Samanak_Student

សូម​ចម្រើន​ពរ អាត្មាមានចម្ងល់មួយចង់សួរ ! តើវេបសាយមួយគេអាច​សរសេរ​ត្រឹមតែ Html & Css បានអត់?

ចម្លើយ

Ouspheaktra Phal

ប្រាកដ​ណាស់ បាន100% ។ ប៉ុន្តែ html សម្រាប់​បញ្ចូល​អក្សរ រូប វីឌីអូ ឯcss​សម្រាប់​រចនា​ធ្វើ​ឲ្យ​អក្សរ រូប វីឌីអូ​ទាំង​នោះ​មាន​លក្ខណៈ​ស្រស់​ស្អាត​ជាង​មុន ដូចនេះ​បើ​គេហទំព័រ​នោះ​មាន​ត្រឹម​តែhtmlនិងcss គេហទំព័រ​នោះ​មាន​ត្រឹម​តែ​អត្ថបទ រូបភាព វីឌីអូ និង​ស្តាយ​បន្តិចបន្តួច​បណ្ណោះ ។ គេហទំព័រ​ជា​ច្រើន គឺ​មាន​លើស​ពីនេះ​ទៅ​ទៀត គឺមាន​រហូត​ដល់​ចលនា​អក្សរ ធ្វើ​ឲ្យ​វីឌីអូ​ដែល​បញ្ចូល​ដោយ​htmlមាន​លក្ខណៈ​ទំនើប ។ គេហទំព័រ​គួរ​មាន Javascript មួយ​ទៀត ដើម្បី​បង្កើត​អន្តរកម្ម ឬ​ចលនា​ផ្សេងៗ​ដូចជា sbbic.org ដែល​រូប​ភាព​មានចលនា ហើយ​ពេល​ដាក់mouseលើ​អក្សរ វា​ចេញ​ជា​បញ្ជី​ផ្សេងៗ ។ មិន​មែន​មាន​ត្រឹម​តែhtml css និងjavascript នោះ​ទេ មាន​ភាសា​ផ្សេងទៀត ដូចជា php mySQL jQuery python Ruby... ដែល​គេ​ប្រើ​នៅ​ក្នុង គេហទំព័រ​ផ្សេងៗ ដូច​គេហទំព័រ​សារ​ព័ត៌មាន​នានា Facebook Youtube Google codecademy (គេហទំព័រ​បង្រៀន​កូដ​ខាង​លើ) ... ។

សំណាង​ល្អ

នៅថ្ងៃ

ចម្លើយរបស់អ្នក

សូមឆ្លើយចម្លើយ​ជាខ្មែរទៅនឹង​សំណួរខាងលើ ។

ដើម្បីអាចឆ្លើយតបនឹងសំណួរនេះ សូមឡុកចូលទៅគណនីរបស់អ្នកជាមុនសិនដោយចុចត្រង់នេះ

ឆ្លើយតាម Facebook