២៣
សីហា

nikato

តើ​កម្មវិធី​Anti-Virusមួយណាទៅ​ដែល​អ្នក​កំពុង​តែ​ប្រើ​ប្រាស់​សព្វ​ថ្ងៃ ហើយគិតថាវាល្អ​សម្រាប់​កុំព្យូទ័រ​អ្នក???

ចម្លើយ

Ouspheaktra Phal

​កម្មវិធី​កម្ចាត់​មេរោគ​ដែល​ខ្ញុំ​ប្រើ​បច្ចុប្បន្ន​គឺ Bitdefender ដែល​កម្មវិធី​នេះ តាំង​ពី​ដើម​មក តាម​ខ្ញុំ​ដឹង វា​តែង​តែ​ជាប់​លេខ១​ខាង​កម្ចាត់​មេរោគ ហើយkasperskyជាប់​លេខ​២ ។ ខ្ញុំ​តែង​ធ្វើ​ការ​ប្រៀប​ធៀប​កម្មវិធី ឬ​របស់ផ្សេងៗ​ទៅ​តាម​ប្រភេទ​របស់​វា ដោយ​ប្រើ​គេហទំព័រ toptenreviews.com ។ ដូច​កម្មវិធី​កម្ចាត់​មេរោគ ខ្ញុំ​មើល​ក្នុង​ anti-virus-software-review.toptenreviews.com/ នៅ​ក្នុង​toptenreviewsដែរ ។

នៅថ្ងៃ

nikato

Normal 0 false false false EN-US X-NONE KHM MicrosoftInternetExplorer4

សព្វ​ថ្ងៃ​ខ្ញុំ​ប្រើ​ប្រាស់​Avast Free Anti-Virusជា​កម្មវិធី​មួយ​ដែល​ខ្ញុំ​គិតថាល្អ ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​បានដឹងហើយថាAvast​គ្រាន់តែ​ជា​កម្មវិធី​ដែល​តូចមួយប៉ុណ្ណោះ

បើតាម​ខ្ញុំ​មើលទៅ​កម្មវិធី​Avast Free Anti-Virus​ដែល​ខ្ញុំ​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​គឺមិនមាននៅ​ក្នុង​ចំណោម​កម្មវិធី​ទាំង១០នេះទេ ។

តើនៅ​ក្នុង​ចំណោម​កម្មវិធី​ទាំង១០ បងអាចជួយប្រាប់​ខ្ញុំ​ពីវិធីDownloadមួយយក​ប្រើ​បានអត់ ។ ហើយមានមួយណាFree licenseទេ???

នៅថ្ងៃ

Ouspheaktra Phal

​កម្មវិធី Avast ដែល​បង​ប្រើ ជាប់​លេខ ១៤ ។

ធម្មតា​កម្មវិធី​កុំព្យូទ័រ​ធំៗ គេ​តែង​តែ​លក់ បើ​បង​ចង់​បាន ទិញ​វា​ទៅ បើ​បង​ប្រើ​ជាមួយ​កុំព្យូទ័រ​ផ្ទាល់​ខ្លួន មិន​មែន​ជា​ក្រុមហ៊ុន​ដុំ បង​អាច​ទាញ​យក​តាមtorrentដោយ​បង ទាញ​យក​កម្មវិធី​torrent​ហើយ បង​ចូល​គេហទំព័រ torrentz.eukat.cr (ខ្ញុំ​ចូល​ចិត្ត​មួយ​នេះ) ហើយ​ស្វែង​រក​កម្មវិធី​កុំព្យូទ័រ រឿង ហ្គេម និង​ផ្សេងៗ​ទៀត ហើយ​បង​រៀន​ទាញ​យក​ពី​នោះ​មក យូរៗ​ទៅ​ពេល​បង​ចេះ បង​អាច​ទាញយក​របស់​ជា​ច្រើន​សម្រាប់​កុំព្យូទ័រ​របស់​បង​បានពី​ទីនោះ ។ torrentនោះ ឲ្យ​តែ​អ្នក​ចេះ​ប្រើ​កុំព្យូទ័រ​ល្មមៗ​គឺ​តែង​តែ​មាន ព្រោះ​វា​ឲ្យ​យើង​ទាញយក​ឯកសារ​ជា​ច្រើន​ទៀត លើស​ពី​អ្វី​ដែល​ខ្ញុំ​បាន​សរសេរ ។

បើ​និយាយ​ពី​កម្មវិធី​កម្ចាត់​មេរោគ​វិញ វា​មាន​ប្រភេទ Anti-virus សម្រាប់​ចាប់​មេរោគ​កុំព្យូទ័រ ឯ​ប្រភេទ Internet security សម្រាប់​ចាប់​មេរោគ​កុំព្យូទ័រ​ផង ហើយ​វា​អាច​ទប់​ស្កាត់​មេរោគ​ដែល​ឆ្លង​តាម​អ៊ីនធឺណិត​គ្រប់ច្រកទៀត​ផង ។ បើ​កម្មវិធី​ដែល​ខ្ញុំ​ប្រើ​វិញ គឺ Bitdefender Total Security 2015 ដែល​ប្រភេទ​នេះ មាន​ទាំងអស់ មានថែម​ទាំង​មុខ​ងារ​សំអាត​កុំព្យូទ័រ​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដើរ​លឿន មាន​ទាំង​មុខងារ​គ្រប់​គ្រងcredit card​ឲ្យ​ប្រើ​ស្រួល​ពេល​ត្រូវ​ការ​ទិញអីៗ​ម្ដងៗ​តាម​អ៊ីនធឺណិត ។

ហើយ​បើ​បង​ចង់​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​ដូច​ខ្ញុំ​ដែរ បង​អាច​ទាញយក​មក​ប្រើ​សាកល្បង ៣០​ថ្ងៃ​តាម​bitdefender.com ហើយ​បើ​ចង់​ប្រើ​តទៅ​ទៀត បង​អាច​ផ្ញើ​សារ​មក​ខ្ញុំ​តាមfacebook ដោយ​គណនី​របស់​ខ្ញុំ​មាន​ឈ្មោះ​ដូច​ឈ្មោះ​ខ្ញុំ​ខាង​លើ ។ បើ​បង​ចង់​បាន អាfree មិន​ចង់​ប្រើ​ដូច​របស់​ខ្ញុំ បង​អាច​ទាញ​តាម​bitdefender.com/solutions/free.html

សំណាង​ល្អ

នៅថ្ងៃ

ចម្លើយរបស់អ្នក

សូមឆ្លើយចម្លើយ​ជាខ្មែរទៅនឹង​សំណួរខាងលើ ។

ដើម្បីអាចឆ្លើយតបនឹងសំណួរនេះ សូមឡុកចូលទៅគណនីរបស់អ្នកជាមុនសិនដោយចុចត្រង់នេះ

ឆ្លើយតាម Facebook