For Android device For iOS device

ប្រសិនបើ អ្នកចង់បញ្ចុះទម្ងន់

ក្នុងពេលដែលអ្នកចង់សម្រកទម្ងន់ មិនគួរប្រើវិធីសម្រកយ៉ាងគំហុក ដោយប្រើវិធីលេបថ្នាំ ឬក៏បង្អត់អាហារខ្លួនឯង ជ្រុលហួសហេតុពេកទេ ។អ្វីៗត្រូវធ្វើនូវផ្លូវកណ្តាល គឺមិនតឹងតែងពេក ឬធូរលុងពេកទេ ។ អ្នកគួរបរិភោគអាហារតែល្មម និងធ្វើយ់ាងណាអោយរាងកាយ បានទទួលកាល់ស្យូមគ្រប់គ្រាន់ផង ដោយជ្រើសរើសការទទួលទាន ទឹកដោះគោដែលមានខ្លាញ់តិច ទឹកដោះគោជូខ្លាញ់តិច ត្រីល្អិតល្អោច ត្រីក្រៀមចម្អិនស្រួល ដែលអាចទំពាលេបទាំងឆ្អឹង ធាតុដែក​ណិងហ្វូឡេត ។អ្វីដែលសំខាន់ទៅទៀតនោះ គឺបន្លែពណ៌បៃតងចាស់ និងគ្រាប៉ធញ្ញជាតិ ។លើសពីនេះ អ្នកត្រូវហាត់ប្រាណអមជាមួយផង តែការបង្អត់អាហារខ្លួនអោយស្គម មិនមែនជាជម្រើសល្អទេ ៕

យោបល់ចំពោះអត្ថបទនេះ