For Android device For iOS device

ពណ៌បៃតងស្រស់ ជួយថែទាំសុខភាព អោយស្រស់ថ្លា

បន្លែពណ៌បៃតងស្រស់ដូចជា ត្រកួន ខាត់ណា ក្ទម្តទេស (ក្រះធុមធេត) ស្លឹកបាស ផ្ទី ម្ទេសប្លោកពណ៌បៃតង ប៊្រូកខូលី ។ល។ គឺជាបន្លែមានធាតុត្រជាក់ ផ្ទុយពីពណ៌ក្រហមដែលផ្តល់ នូវភាពកក់ក្តៅដល់រាងកាយ ។ទោះជាយ៉ាងណាក៏ដោយ ពណ៌បៃតងស្រស់នេះ អាចជួយថែទាំរាងកាយអោយរឹងប៉ឹងស្រស់ថ្លា កាត់បន្ថយការរលាកឆ្លងរោគ និងជួយកម្ចាត់មេរោគដែលជាសត្រូវរបស់សុខភាព ។

ដូច្នេះប្រសិនបើអ្នកមិនចង់ផ្តាសាយ ទល់លាមក ឬឡើងមុនពេញមុខទេ ចូរឩស្សាហ៍ទទួលទាន បន្លែផ្លែឈើ ដែលមានពណ៌ចម្រុះដូចបានរៀបរាប់ខាលើ ជាប្រចាំផង ដើម្បីអោយរាងកាយ បានទទួលវីតាមីន និងធាតុខនិជ ផ្សេងៗយ៉ាងពេញលេញ ដើម្បីសុខភាពល្អ និងសម្ផស្សផូរផង់ ៕

យោបល់ចំពោះអត្ថបទនេះ