For Android device For iOS device

ថែបំប៉នបេះដូង ឬការពារជម្ងីបេះដូង

- មៀន : ថែបំប៉នបេះដូង ប៉ុន្តែហាមទទួលទានច្រើន ព្រោះវាមានរសជាតិផ្អែមខ្លាំងពេក
- ស្លឹកត្រជៀកក្រាញ់​: ចាស់ៗបានប្រាប់ថា ជួយថែបំប៉នបេះដូង ព្រោះស្លឹកត្រចៀកក្រាញ់ មានគុណប្រយោជន៍ ជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ និងថែមទាំងបំបាត់ភាពគ្រាំគ្រាក្នុងខ្លួន (ដោយគ្រាន់តែផឹកទឹកស្លឹកត្រចៀកក្រាញ់ប៉ុណ្ណោះ ) តែមិនអាចកែរោគគ្រាំចិត្តបានទេ
- សណ្តែកបាយ និងស្ពៃក្តោប : មានក្បួនតម្រាថា អាចបង្ការជម្ងឺបេះដូងបាន
- ប្រូខូលី : ក៏ស្ថិតនៅក្នុងជំពូកបន្លែ ការពារជម្ងឺបេះដូងដូចគ្នា
- កន្ទួតព្រៃ : យកមកច្របាច់ យកទឹកផឹក កាត់បន្ថយកូលេស្តេរ៉ូស និងគ្រីឆឺរលីនបាន
តាមតម្រាខ្លះពោលថា ស្រូវសាលី មានគុណប្រយោជន៍ជួយថែបំប៉ន បេះដូង (ដោយមិនកិនរហូតដល់ សហួសហេតុពេក) ។ ត្រីសមុទ្រ ក៏ការពារ ជម្ងឺបេះដូងបានដែរ ព្រោះមានសារធាតុដែលគេហៅថា អូមេហ្គា-៣ ប៉ុន្តែ បើយកទៅចៀននោះ អូមេហ្គា-៣ នឹងត្រូវបំផ្លាញ ។ដូច្នេះត្រូវចំអិន ដោយវិធីផ្សេងក្រៅពីនេះ ។

យោបល់ចំពោះអត្ថបទនេះ