For Android device For iOS device

បំបៅកូនដោយទឹកដោះម្តាយ ជួយអោយកូនឃ្លាតឆ្ងាញពីភ្នែកមីញ៉ូប

ទឹកដោះម្តាយមានគុណប្រយោជន៍ច្រើនណាស់ ដល់ទារក ក្រៅពីជួយសាងប្រព័ន្ឋការពាររាងកាយ រឹងម៉ាំ ដល់កូនរបស់អ្នកហើយនោះ តាមការស្រាវជ្រាវ បានរកឃើញថា ថែមទាំងជួយអោយកូនៗរបស់អ្នក មិនក្លាយជាក្មេងខ្សែភ្នែកខ្លី (ភ្នែកមីញ៉ូប) ទៀតផង។

ក្មេងភ្នែកមីញ៉ូបភាគច្រើន ជាក្មេងដែលមិនបានបៅទឹកដោះម្តាង តាំងពីកើត ហើយកុមារដែលបៅទឹកដោះម្តាយ តាំងពីកើតមកនោះ រកឃើញថា មានបញ្ហាភ្នែកមីញ៉ូបតិចណាស់។

ក្នុងទឹកដោះម្តាយ មានសារធាតុដូខូសាហ៊ិស៊ាណូអ៊ិក អាស៊ីដ (Docosahexaenoic Acid/DHA) ដែលមានភាពសំខាន់ ចំពោះការលូតលាស់ របស់ខួរក្បាល និងភ្នែក ។ប្រសិនបើកូនតូចបានបៅទឹកដោះម្តាយ នឹងជួយអោយការលូតលាស់ របស់ផ្នែកចក្ខុប្រសាទល្អ ប្រសើរឡើង ។

នៅពេលបានដឹង ពីគុណសម្បត្តិរបស់ទឹកដោះម្តាយហើយ អ្នកម្តាយគ្រប់រូប គួរនាំគ្នាយកចិត្តទុកដាក់ លើការបំបៅទឹកដោះកូន ដោយទឹកដោះខ្លួនឯង អោយបានច្រើនបន្តិច ។

យោបល់ចំពោះអត្ថបទនេះ