សីហា
ការបញ្ជាកុំព្យូទ័រពីចម្ងាយក្នុង Windows, Linuxនិង TeamViewer

នៅក្នុង Services dialog windowសូម Right-click លើ Remote Registry ហើយជ្រើសProperties

នៅRemote Registry Propertiesប្តូរ Startup type ទៅជា Automatic ហើយចុចប៊ូតុងStart ដើម្បីឲ្យservice នេះដំណើរការ

ការបើក required port នៅក្នុង firewall
Firewall ជាservice ដែលមាននៅក្នុង Windows វាត្រូវបានប្រើប្រាស់ ដើម្បីជួយការពារកុំព្យូទ័រលើ ប្រព័ន្ធ Network ។ គោលបំណងសំខាន់របស់វាគឺ ដើម្បីត្រួតពិនិត្យ incoming និង outgoing network traffic ដោយការវិភាគលើ data packets និងការកំណត់អ្វីដែលគួរអនុញ្ញាតិ និងអ្វីដែលមិនគួរអនុញ្ញាតិឲ្យចូលក្នុងប្រព័ន្ធ Network ។ ការបញ្ជាកុំព្យូទ័រពីចម្ងាយក៏ជាប់ពាក់ព័ន្ធជាមួយ Firewall ដែរ ហេតុដូច្នេះយើងត្រូវបើក service មួយឈ្មោះថា Windows Management Instrumentation (WMI) នៅក្នុង Windows Firewall ដើម្បីអាចបញ្ជាកុំព្យូទ័រពីចម្ងាយបានដែលមានរូបបង្ហាញដូចខាងក្រោម៖
សូមចុច key Windows (នៅលើ keyboard) បន្ទាប់មកនៅក្នុង Searchវាយ “Allow a program” រួចចុច Enter

នៅក្នុង Allowed Programs dialog Windowsចុចប៊ូតុង“Change settings” ទាញ scroll ចុះក្រោម ដើម្បីរើសយកនិងបើកWindows Management Instrumentation (WMI) បន្ទាប់មកចុចប៊ូតុងOK

ការបញ្ជាបិទកុំព្យូទ័រពីចម្ងាយ
សម្គាល់៖ User account របស់អ្នកត្រូវមានសិទ្ធជា administrator នៅលើ remote computer ។ តាម Command ៖ ដើម្បីបិទកុំព្យូទ័រសូមចូល Command Prompt ដោយចូល Run រួចវាយពាក្យ cmd ហើយចុច enterបន្ទាប់មកវាយ command ដូចខាងក្រោម៖

shutdown /i បន្ទាប់មកចុច Enter
បន្ទាប់មកវានឹងចេញរូបភាពដូចខាងក្រោម៖

តាម GUI (graphic user interface) ៖ អ្នកអាចបញ្ជាបិទតាមផ្ទាំងRemote Shutdown Dialog ដោយបញ្ចូលឈ្មោះកុំព្យូទ័រមួយ ឬច្រើននិងអាចកំណត់ពេលណាដែលអ្នកចង់បិទ ឬបើក ។
អ្នកក៏អាចប្រើ command ដើម្បីជំនួស GUI ខាងលើបានដែរ ដោយសរសេរដូចខាងក្រោម៖
shutdown /s /m \\chris-laptop /t 30 /c “Shutting down for maintenance.” /d P:1:1
២. ការបិទកុំព្យូទ័រដែលប្រើLinux
នៅក្នុងប្រព័ន្ធប្រតិបត្តិការ Linux ក៏អាចបិទ ឬបើកកុំព្យូទ័រពីចម្ងាយបានដែរ គ្រាន់តែត្រូវការដំឡើងsamba-common package តែប៉ុណ្ណោះ ។ អ្នកអាចដំឡើងវានៅលើ Ubuntu ជាមួយនឹង command ដូចខាងក្រោម៖
sudo apt-get install samba-common
បើកTerminal service ដោយចូលតាមApplications menu -> Accessories -> Terminal ឬប្រើ Keyboard Shortcut: Ctrl + Alt + Tនៅលើ Ubuntu បន្ទាប់មកប្រើនូវ command ដូចខាងក្រោម៖
net rpc shutdown -I ip.address -U user%password
- “ip.address”ជា numerical address របស់ Windows computer
- “user” ជា username របស់ account មួយដែលមានសិទ្ធជា administrator នៅលើ Remote computer
- “password” ជា password របស់ user account ។
អ្នកអាចបន្ថែម “-r” option ទៅ command ប្រសិនអ្នកចង់ឲ្យកុំព្យូទ័រ restart ជំនួសការ shut down វិញ ។

៣. ការប្រើប្រាស់ TeamViewer
TeamViewer (កម្មវិធីមាននៅក្នុងស៊ីឌី) គឺជាកម្មវិធីសម្រាប់បញ្ជាកុំព្យូទ័រពីចម្ងាយដែលវាអនុញ្ញាតិឲ្យអ្នកអាចចូលទៅប្រើកុំព្យូទ័រតែម្ដងរួមទាំងលក្ខណៈពិសេសជាច្រើនទៀតដូចជាdesktop sharing,ប្រជុំតាមអ៊ីនធឺណេត, ផ្ញើឯកសារ និង online supportរវាងកុំព្យូទ័រពីរដោយការប្រើប្រាស់តាមរយៈInternet ។ កម្មវិធីនេះដំណើរការនៅលើ Windows, Mac OS X, Linux, iOSនិង Android ។ TeamViewerអាចតភ្ជាប់ទៅកាន់កុំព្យូទ័រ ឬម៉ាស៊ីនមេជុំវិញពិភពលោកក្នុងរយៈពេលដ៏ខ្លី ។ អ្នកអាចបញ្ជាលើកុំព្យូទ័រដទៃទៀតដោយអ្នកអាចគ្រប់គ្រង និងថែទាំបានយ៉ាងងាយស្រួសបំផុត ។

1. ក្រោយពីដំឡើងរួច សូមបើកកម្មវិធី TeamViewerអ្នកនឹងឃើញ Your ID និង Password របស់អ្នក ហើយលេខទាំងពីរនេះ គឺជាអ្វីដែលអ្នកនឹងត្រូវឲ្យទៅដៃគូរបស់អ្នក


2. ប្រាប់ដៃគូរបស់អ្នកឲ្យបើកកម្មវិធី TeamViewer
កម្មវិធីនេះក៏នឹងបង្ហាញឲ្យឃើញ TeamViewer ID និង Password
បញ្ជាក់៖ ដើម្បីបញ្ជាកុំព្យូទ័រពីចម្ងាយបាន លុះត្រាតែម៉ាស៊ីនដែលយើងចង់បញ្ជានោះ បើកកម្មវិធី TeamViewer ដែរ ។
3. ការបញ្ជាកុំព្យូទ័រពីចម្ងាយទៅដៃគូរបស់អ្នក
បន្ទាប់ពីដៃគូរបស់អ្នកប្រាប់នូវ TeamViewer ID និង Password ហើយដូចនេះនៅក្នុង textbox ត្រង់ Create Session ត្រូវដាក់លេខ TeamViewer ID របស់ម៉ាស៊ីនគេបន្ទាប់មកចុច Connect to partner

ពេលនោះវានឹងទាមទារ password របស់ដៃគូរអ្នក បន្ទាប់មកសូមចុច Log On

រូបភាពខាងក្រោមនេះជាការបញ្ជាកុំព្យ័ទ័រពីចម្ងាយដោយការប្រើប្រាស់ TeamViewer

*** សម្រាប់របៀបប្រើប្រាស់សូមមើលទស្សនាវដ្ដីអាន-ANT ច្បាប់ទី៣៩ សម្រាប់ខែមិថុនា ឆ្នាំ២០១២
*** software និងវីឌីអូសម្រាប់ការអនុវត្ដន៍ ជាច្រើនទៀតមានក្នុងស៊ីឌីទស្សនាវដ្ដីអាន-ANT
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា

