សីហា
កម្មវិធីលើ Android បង្រៀនពីរបៀបក្នុងការចងក្រវ៉ាត់ក
នេះជាកម្មវីធីបង្ហាញពីរបៀបចងក្រវ៉ាត់កឲ្យត្រឹមត្រូវ ស្អាត និង សមរម្យ ដោយក្នុងកម្មវិធីនេះមានការចងក្រវ៉ាត់ក ១២ របៀប ។
សំគាល់៖ កម្មវីធីនេះអាចដំណើរការលើដែលប្រើ Android 2.1 ឡើងទៅដូចជា LG, Samsung, Sony ។ ល ។
ការដំឡើង
ការដំឡើងកម្មវិធីនេះក៏ដូចជាកម្មវិធី Android ផ្សេងទៀតគឺយើងអាចដំឡើងបានតាម២របៀប ៖
របៀបទី១ ដំឡើងដោយប្រើ File *.APK
ការដំឡើងតាមរបៀបនេះអ្នកត្រូវមាន file “How to Tie a Tie.apk” ជាមុនសិន (ដែល file នេះមានក្នុង CD របស់ទស្សនាវដ្ដី) រូច copy file នេះដាក់ក្នុង Memory Card របស់ទូរសព្ទ (តាមរន្ធ USB ដោយភ្ជាប់ទៅកាន់កុំព្យូទ័រ) បន្ទាប់មកអ្នកអាចដំឡើងកម្មវិធីនេះបានដោយបើកទូរសព្ទ រួចចូលទៅកាន់ទីតាំងដែលទុក file នេះ ហើយចុចលើវា
ចុចលើពាក្យ Install ហើយកម្មវិធីនេះនឹងត្រូវបានដំឡើង រង់ចាំដល់វាដំឡើងចប់
ហើយអ្នកអាចប្រើវាបានដោយចុចលើពាក្យ Open
របៀបទី២ ដំឡើងតាម Google Play
ដំបូងទូរសព្ទរបស់លោកអ្នកត្រូវមានភ្ជាប់អ៊ីនធឺណេតជាមុនសិន
រួចបើក Google Play ហើយវាយពាក្យ how to tie a tie ទៅក្នុងប្រអប់ស្វែងរក (សូមមើលរូប)

នោះកម្មវិធី How to Tie a Tie នឹងបង្ហាញនៅលើគេ ចុចលើវា ដើម្បីបើកមើលលម្អិត
ចុចលើ Install
ចុចលើពាក្យ Accept & download
ហើយទូរសព្ទរបស់អ្នកនឹង download ហើយដំឡើងកម្មវិធីនេះឲ្យអ្នក ។
របៀបប្រើ
យើងគ្រាន់តែបើកកម្មវិធីយើងនឹងឃើញមាន១២របៀប ដើម្បីចងក្រវ៉ាត់កដូចរូបខាងក្រោម
យើងអាចជ្រើសរើសយករបៀបមួយណាក៏បានតាមដែលអ្នកចង បន្ទាប់ពីចុចលើ របៀបណាមួយហើយ វានិងបង្ហាញផ្ទាំងថ្មីមួយទៀត ដែលស្តីអំពីជំហានលម្អិតសម្រាប់ការចងទៅតាមជំហាននីមួយៗ ហើយនៅដែលយើងចង់មើលជំហានបន្តទៀត សូមចុចសញព្រួញទៅមុខ ឬថយក្រោយ ។
*** សម្រាប់របៀបប្រើប្រាស់សូមមើលទស្សនាវដ្ដីអាន-ANT ច្បាប់ទី ៣៩ សម្រាប់ ខែមិថុនា ឆ្នាំ២០១២
*** software និងវីឌីអូសម្រាប់ការអនុវត្ដន៍ ជាច្រើនទៀតមានក្នុងស៊ីឌីទស្សនាវដ្ដីអាន-ANT
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា

