For Android device For iOS device
១៨
ឧសភា

ដោះស្រាយ​បញ្ហា​ភ្លេច Password នៅពេល​ប្រើ Mac OS

យើងគ្រប់​គ្នា​រមែងតែងមានការភ្លេចភ្លាំង យ៉ាង​ណាមិញការមិនចងចាំលេខកូដ​សម្ងាត់ (password) វាជារឿងមួយ​ដែល​គួរប្រុងប្រយ័ត្ន ហើយ​ក៏​ជារឿងគ្រោះ​ថ្នាក់​ដ៏ធំមួយ​ផងដែរ ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ប្រើ​ប្រាស់​កុំព្យូទ័រ Mac OS វា​ក៏​មិនគួរនឹងបារម្មណ៍ពីរឿងនេះទៀតដែរ វាពិតជាអរគុណ​យ៉ាង​ខ្លាំងដល់​ប្រព័ន្ធ​ប្រតិបត្តិការណ៍ Mac (Mac OS) ។

នៅ​ក្នុង Mac OS រាល់ password និង certificates ផ្សេងៗ​ត្រូវបាន​រក្សាទុក​ក្នុង Keychain Access utility របស់វា ដោយ​លោកអ្នក​ចូល​ទៅកាន់ Applications folder ដោយចុច iconA

​បន្ទាប់មក​ចូល​ទៅកាន់ Utilities ដោយការចុច Utilities icon

ចុច​ទៅលើ រូបកូនសោ ដែល​មានពាក្យ Keychain Access

ចុច​ទៅលើ​ពាក្យ Login ហើយនៅ​ក្នុង Category ចុចលើពាក្យ Passwords បន្ទាប់មក​សូម double click ទៅលើ application ណាមួយ​ដែល​លោកអ្នក​ភ្លេច password ពី​ក្នុង Name column

​ក្នុង​ឧទាហរណ៍នេះ​ខ្ញុំ​សន្មត់ថា​ខ្ញុំ​បានភ្លេច password របស់ WiFi ដែល​មាន​ឈ្មោះ​ថា dawireless ដូច្នេះ​ខ្ញុំ​ត្រូវ double click លើពាក្យ dawireless ពី​ក្នុង column Name ។

ដើម្បី​បង្ហាញ Password ដូច​ខាងលើ សូមធីក​ទៅលើ Show password ពេលនោះនឹង​តម្រូវ​ឲ្យ​អ្នកត្រូវ​បញ្ចូល password ដែល​អ្នកបាន​ប្រើ​សម្រាប់ login ចូល​ប្រើ​ប្រាស់​កុំព្យូទ័រ​នោះ ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ២៣ ប្រចាំខែ​កុម្ភៈ ឆ្នាំ ២០១១

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា