ភ្លាសាច់ជ្រូក
គ្រឿងផ្សំ
ជ្រូក ម្ទេស ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ជីអង្កាម អំបិល ក្រូចឆ្មារ ទឹកត្រី មីសួរវិធីធ្វើ
១-សាច់ជ្រូកចិញ្រាំអោយល្អិត ២០០ក្រាម, ស្បែកជ្រូកស្ងោអោយផុយហាន់ជាសរសៃឆ្មារៗ ១០០ក្រាម, គ្រឿងក្នុងជ្រូកស្ងោរអោយឆ្អិនហាន់ស្តើងៗ ១០០ក្រាម, មីសួដាក់ត្រាំទឹកអោយទន់រួចហាន់អោយខ្លី ១០០ក្រាម ,ត្រយូងចេកបកសំបកខ្ចីហាន់ស្តើងៗ ១/៤ក្រាម, ដើមខ្ទឹមហាន់ទទឹងៗស្តើងៗ និងជីវ៉ាន់ស៊ុយ១មុខៗ ២ស្លាបព្រាបាយ, ស្លឹកជីអង្កាម ១/២ចានចង្កឹះ, ម្ទេសដៃនាង ឬម្ទេសចង្អលមេឃហាន់បញ្ចិតៗ ១គ្រាប់, អង្ករលីង (បុកអោយម៉ដ្ឋ) ២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ២ស្លាបព្រាកាហ្វេ, អំបិលម៉ដ្ឋ ១/៤ស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
២- ដាំខ្ទះលើភ្លើង ដាក់សាច់ទាំងអស់ចូលឆា អោយឆ្អិនរួចដាក់ចុះ
៣- ច្របល់សាច់ទាំងអស់ជាមួយ មីសួ ត្រយូងចេក ថែមគ្រឿង ទឹកត្រី អំបិល ទឹកក្រូចឆ្មារ អង្ករលីង ម្ទេសម៉ដ្ឋ ភ្លក្សមើលហើយរោយដើមខ្ទឹម ជីរវ៉ាន់ស៊ុយ ច្របល់អោយសព្វ
៤- ដួសដាក់ចានទទួលទាន រោយជីអង្កាម ម្ទេសដៃនាង ផ្អាប់ជាមួយអន្លក់ស្រស់ៗជាការស្រេច ។