For Android device For iOS device

ទឹកផ្លែព្រីង

គ្រឿងផ្សំ

ព្រីង ស្ករស អំបិល ក្រូចឆ្មារ

វិធីធ្វើ

១- ផ្លែព្រីងលាងទឹកអោយស្អាត ចិតយកតែសាច់ ៣ពែង​, ទឹកស្អាត ៤ពែងកន្លះ, ទឹកស្ករ ១​ពែង , អំបិលម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ, ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ
២- យកសាច់ផ្លែព្រីង ដែលចិត្តទុកហើយនោះ ចាក់ចូលក្នុងឆ្នាំង ដាក់ទឹក បើកភ្លើងអោយក្តៅពុះ ហើយដាក់ចុះសិន
៣- ត្រងចុះយកកាកចេញ ថែមទឹកស្ករ ហើយផ្សំរសជាតិដោយអំបិលម៉ដ្ឋ និងទឹកក្រូចឆ្មា រួចបើកភ្លើងអោយក្តៅពុះ១សាទៀត ហើយលើកចុះ
៤- ទុកទឹកផ្លែព្រីង អោយត្រជាក់​ ហើយចាក់ចូលដប ដែលលាងស្រុស ទឹកក្តៅស្អាត បិទគម្រប យកទៅក្លាស្សេក្នុងទូទឹកកក។
៤-ពេលចង់ពិសា ដួសទឹកកកដាក់កែវ ហើយចាក់ទឹកផ្លែព្រីងចូល ។

កំណត់សំគាល់ផ្សេងៗ

គុណសម្បត្តិផ្នែកអាហារ :
ក្នុងផ្លែព្រីង មានសារធាតុសំខាន់ផ្សេងៗ​ ដូចជា​​ ថាមពល ការបូអ៊ីដ្រាត និងកាក សរសៃអាហារ ។
គុណប្រយោជន៌ផ្នែកឱសថ :
ប្រេងក្រអូប ដែលមាននៅក្នុងស្លឹកព្រីង និងសំបកដើមព្រីង​ មានអានុភាព​ប្រឆាំង​នឹងបាក់តេរីបានយ៉ាងល្អ ហើយផ្នែកសំបកហ៊ុនព័ទ្ឋដើមព្រីង មានប្រសិទ្ឋភាព កែអាការរាករូស បន្ឋូជំងឺរាកមួល ។

យោបល់ចំពោះអត្ថបទនេះ