For Android device For iOS device

ផ្អកត្រីឆ្ពិនចៀន

គ្រឿងផ្សំ

ត្រី អំបិល ប្រេងឆា ខ្ទឹមស

វិធីធ្វើ

១- ត្រីឆ្ពិនធន់ល្មម ១គីឡូក្រាម , បាយដំណើបចំហុយ​ ១ចាន , មើមខ្ទឹម កន្លះចាន , អំបិលម៉ដ្ឋ ២ ស្លាបព្រាបាយ , ប្រេងឆា
២- ធ្វើស្រកាត្រី​ វះពោះយកពោះវៀនចេញ លាងទឹកអោយស្អាត ដាក់អោយ ស្រស់ទឹក
៣-​ បុកខ្ទឹម អំបិលចូលគ្នាអោយល្អិត រួចយកមកប្រឡាក់ត្រីអោយចូលសព្វសាច់ ជាពិសេសត្រង់ពោះត្រី ដាក់អំបិល មើមខ្ទឹមចូលអោយច្រើនបន្តិច ហើយផ្អាប់ទុក ១យប់ ។
៤- ចំហុយបាយដំណើបអោយឆ្អិន រួចយកទៅប្រឡាក់ជាមួយត្រី បន្ទាប់មកដាក់ ក្នុងក្រឡមួយបិទគ្របអោយជិត ទុកអោយកាច់មេឡើងជូរ ប្រហែលជា​ ១៥ថ្ងៃ តែបើវាកាច់ឡើងជូរមុន​ ១៥ថ្ងៃក៏បានដែរ ។
៥​- យកត្រីផ្អក មកចៀនក្នុងខ្ទះខ្លាញ់ក្តៅ ដោយប្រើភ្លើងល្មមៗ រហូតដល់ឆ្អិន ឡើងពណ៌លឿងក្រៀម ទាំងសងខាង ទទួលទានជាមួយនឹងម្ទេសស្រស់ ។

យោបល់ចំពោះអត្ថបទនេះ