For Android device For iOS device

មឹកឆាអំបិលម្រេច

គ្រឿងផ្សំ

មឹក ប៉េងប៉ោះ សាលាដ ស្ករស អំបិល ក្រូចឆ្មារ ប្រេងឆា ខ្ទឹមស ម្រេច

វិធីធ្វើ

១- មឹកបន្ទះធំល្អ កន្លះគីឡូ ,ប្រេងឆា ៣ស្លាបព្រា​ , ខ្ទឹមស ៤ដុំ បកសំបកចញ្រ្ផាំអោយម៉ត់ , ស្ករស កន្លះស្លាបព្រាកាហ្វេ, អំបិល ២ស្លាបព្រាកាហ្វេ, ទឹកក្រូចឆ្មា ២ស្លាបព្រាកាហ្វេ , ក្រូចឆ្មា ២-៣ចំណិត , ម្រេច​​ ម៉ត់ ១ស្លាបព្រាកាហ្វេ , សាលាដ ១៥ក្រាម , ប៉េងបោះហាវៃ ១០០ក្រាម ជាការស្រេច​។
២- ហាន់មឹក ​ដុំៗ
៣- លាយបញ្ចូលគ្នាមឹក​​ -ប្រេងឆា​ -ខ្ទឹមស - ស្ករសនិងអំបិល(កន្លះស្លាបព្រាកាហ្វេ)- ម្រេច គ្របទុក២០នាទី​។
៣- ដាំខ្ទះអោយក្តៅ ឆាមឹកដែលបានលាយគ្រឿងរួច ដោយកំដៅភ្លើងខ្លាំង ១-២នាទី ឬរហូតមឹកប្រែពណ៌ស បន្តិច​​ រួចរក្សាភ្លើងដដែល​ តែកុំចំអិនមឹករហូតដល់ក្រៀម ចាក់ទឹកក្រូចឆ្មា​-អំបិល- ម្រេចជាការស្រេច​។

យោបល់ចំពោះអត្ថបទនេះ