For Android device For iOS device

ផ្លែឈើបំប៉នសុខភាព

គ្រឿងផ្សំ

ប៉ោម ផ្លែស្ពឺ ក្រូចឆ្មារ

វិធីធ្វើ

១- ផ្លែស្ពឺលាងទឹកអោយស្អាត ទើបយកទៅដាក់ត្រាំនៅក្នុងទឹកម្សៅសណ្តែកសៀង បន្ទាប់មកស្រង់ចេញ និងជម្រះទឹកត្រជាក់ធម្មតាម្តងទៀត ទើបកាត់ជាដុំតូចៗ ទុក​ ប្រើការ ។ ផ្លែមីឡុងចិតសម្បក និងខ្វេះគ្រាប់ចេញអោយស្អាត ហាន់ជាចំណិតតូចៗ ។ ផ្លែប៉ោមចិតសម្បកអោយស្អាត និងខ្វេះស្នូល , ក្រូចឆ្មារ ត្រូវច្របាច់យកទឹក ទុកប្រើការ ។គាបយកទឹក និងចាក់ចូលក្នុងកែវ ដោយចាក់ទឹកក្រូចឆ្មារ និងដាក់ដុំទឹកកក ចូលកូរ អោយសព្វទើបជាការស្រេច ។

កំណត់សំគាល់ផ្សេងៗ

ជាតិស្ករនៅក្នុងផ្លែស្ពឺ គឺមានកម្រិតទាបបំផុត ដោយមួយគីឡូក្រាមគឺផ្ទុកដោយបរិមាណ ក្តៅត្រឹមតែ ២២០-២៥០ កាឡូរីប៉ុណ្ណោះ ។ប៉ុន្តែសម្បូរទៅដោយជីវជាតិ A, B1,B2 និង C ដែលអាចបំប៉នសុខភាព ជាពិសេសសម្រាប់អ្នកនាងកញ្ញាដែលចង់អោយរាងកាយ ស្គមស្រស់ស្អាត ។

យោបល់ចំពោះអត្ថបទនេះ