For Android device For iOS device

ទឹកល្មុតក្រឡុក

គ្រឿងផ្សំ

ល្មុត ស្ករស អំបិល ទឹកកក

វិធីធ្វើ

១- ផ្លែល្មុត ចិតយកតែសាច់ ១ពែង, ទឹកស្ករ ១/៤ពែង, ទឹកដោះគោឆៅ ១/២ពែង, អំបិលម៉ដ្ឋ ១/៤ ស្លាបព្រាកាហ្វេ, ទឹកកកឈូក ១ពែងកន្លះ
២- លាងផ្លែល្មុត អោយស្អាត រួចចិតសំបកចេញ ចៀរយកស្នូល និងគ្រាប់ចេញ ពុះជាចំណិតតូចៗ
៣- ដាក់សាច់ល្មុត ក្នុងម៉ាស៊ីនក្រឡុក ដាក់ទឹកឆ្អិន ទឹកស្ករ អំបិល និងទឹកកកឈូស កិនក្រឡុក អោយចូលគ្នា ។
៤- ពេលពិសា ចាក់ដាក់កែវ ដោយដាក់បំពង់បឺត និងស្លាបព្រាកាហ្វេតូចវែង សម្រាប់កូរពិសា

កំណត់សំគាល់ផ្សេងៗ

គុណប្រយោជន៍ផ្នែកអាហារ :
ក្នុងផ្លែល្មុតទុំ មានសារធាតុអាហារផ្សេងៗ ដែលសំខាន់ដូចជា ថាមពល ការបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ កាកសរសៃអាហារ មានវីតាមីន និងរ៉ែខនិចផ្សេងទៀត ។
គុណប្រយោជន៍ផ្នែកឱសថ :
ផ្លែល្មុត មានប្រយោជន៍ដល់រាងកាយ​ ប្រៀបដូចជាថ្នាំប៉ូវ អ្នកដែលបានពិសាជាប្រចាំ អាចជួយអោយរាងកាយមាំមួន ។

យោបល់ចំពោះអត្ថបទនេះ