For Android device For iOS device

អន្លក់ខ្ចី ទឹកគ្រឿង ខ្ញី-សៀង

គ្រឿងផ្សំ

ការ៉ុត ខ្ញី ស្ពៃក្រញាញ់ក្តោប ស្ពៃក្តោប ខ្ទឹមបារាំង ស្លឹកខ្ទឹម ស្លឹកគីមឆាយ ពពាយ ត្រប់ ស្នៀតពោត ក្រូចឆ្មារ បីចេង ទឹកស៊ីអ៊ីវ ទឹកសៀង

វិធីធ្វើ

១- ខ្ញីហាន់ជាចំណិតតូចៗ ១/៤ពែង, ការ៉ុត ចិតជាចំណិតតូចៗ ១/៤ពែង, ខ្ទឹមបារាំង ១/៤ពែង, សៀង ២ស្លាបព្រាកាហ្វេ ,ប៊ីចេង , ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ , ទឹកក្រូចឆ្មារ ១-២ ស្លាបព្រាកាហ្វេ
ឃិនឆាយ ដើមខ្ទឹម ជីរចម្រុះគ្នា សម្រាប់បង់ពីលើ (មិនបាច់ដាក់ក៏បាន) ១/៤ពែង,
បន្លែស្ងោផ្សេងៗដូចជា ស្នៀតពោតខ្ចី , ស្ពៃក្តោប, ស្ពៃក្រញាញ់ , ពពាយ ,ត្រប់ , ននោង និងបន្លែអន្លក់ផ្សេងៗ តាមចំណូលចិត្ត ។
២- ស្ងោខ្ញី ការុត ខ្ទឹមបារាំង ក្នុងឆ្នាំងគូទក្រាស ដាក់ទឹកតិចរហូតដល់ឆ្អិន រួចយកទៅកូរវឹក រួមជាមួយសៀង ដាក៉ទឹកស៊ីអ៊ីវ ទឹកក្រូចឆ្មារ ប៊ីចេង ភ្លក្សរសជាតិ អោយល្មមត្រូវមាត់ រួចបង់ដើមខ្ទឹម ជីរ ឃិនឆាយ ពិសាជ្រលក់ ជាមួយបន្លែស្ងោរផ្សេងៗ ។

យោបល់ចំពោះអត្ថបទនេះ