For Android device For iOS device

មាន់ដុតពិសេស

គ្រឿងផ្សំ

មាន់ ជីវ៉ាន់ស៊ុយ ក្រូច អំបិល ស្រា ទឹកស៊ីអ៊ីវ

វិធីធ្វើ

១- មាន់ជំទង់ ១ក្បាល , ក្រូចពោធិសាត់ ១ផ្លែ , អំបិលម៉ដ្ឋ ១ស្លាបព្រាបាយ, ឬសជីវ់ាន់ស៊ុយ ម្រេច ខ្ទឹមស បុកចូលគ្នា១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ , ស្រាបៀរ ឬស្រា ១/២ពែង
២- លាងមាន់ទាំងមូលអោយស្អាត ទាំងក្នុងនិងក្រៅ ហើយយកក្រូចពោធិសាត់ ពុះជាពីរ ចំហៀង ជូតត្រដុសមាន់អោយសព្វ ដើម្បីបំបាត់ក្លិនឆ្អាប ។
៣- លាបអំបិលម៉ដ្ឋ អោយសព្វខ្លួនមាន់ មួយលើកទៀត
៤​- ផ្សំឬសជីវាន់ស៊ុយ ខ្ទឹមស ម្រេច ដែលបុកទុកស្រេច ជាមួយទឹកស៊ីអ៊ីវ និងស្រាបៀរ ឬស្រា លាបអោយពេញខ្លួនមាន់ ផ្អាប់ទុកយ៉ាងតិច២ម៉ោង ។
៥- ដាក់មាន់ដុត ក្នុងឆ្នាំង ឬអាំងលើភ្លើង រហូតដល់ឆ្អិន អោយស្បែកឡើងពណ៌លឿងស្រួយ ៕
គ្រឿងផ្សំទឹកជ្រលក់:
ម្ទេសដៃនាង ក្រហម ៤គ្រាប់,ម្ទេសខ្មាំង ១០គ្រាប់ , ខ្ទឹមស ៣កំពឹស, អំបិល ១/២ស្លាបព្រាកាហ្វេ , ប៊ីចេង ១/៤ស្លាបព្រាកាហ្វេ , ទឹកខ្មេះ ឬទឹក្រូចឆ្មារ ១/២ពែង និងស្ករស ១ស្លាបព្រាកាហ្វេ ។
វិធីធ្វើទឹកជ្រលក់ :
១- ម្ទេសដៃនាងក្រហម ឆ្កឹះយកគ្រាប់ចេញ អោយអស់ ហាន់ជាចំណិត ហើយបុកលាយជាមួយម្ទេសខ្មាំង ខ្ទឹមស អំបិល ។
២- ថែមទឹកខ្មេះ ប៊ីចេង និងស្ករស ភ្លក្សមើលអោយល្មម ជូរ ផ្អែម ប្រៃ តាមចំណូលចិត្ត ជាការស្រេច ៕

យោបល់ចំពោះអត្ថបទនេះ