For Android device For iOS device

ទឹក​ស្លឹកគ្រៃ​

គ្រឿងផ្សំ

ស្ករស គល់ស្លឹកគ្រៃ

វិធីធ្វើ

១-​ស្លឹកគ្រៃ​ ១០០​ក្រាម​ (២-៣​ដើម​),​ ទឹក​ស្ករ​ ១២០​ក្រាម​ ,​ ទឹក​សុ​ទ្ឋ​ ៥០០​ក្រាម​
២-​ យក​ស្លឹកគ្រៃ​មក​លាង​អោយ​ស្អាត​ កាត់​ជា​កំណាត់​ខ្លីៗ​ ដំ​អោយ​បែក​
៣-​ ដាក់​ឆ្នាំង​ស្ងោ​ជាមួយ​ទឹក​អោយ​ពុះ​ រហូត​ដល់​ទឹក​ស្លឹកគ្រៃ​ចេញ​ មក​លាយ​ជាមួយ​ទឹក​ ជា​ពណ៌​បៃតង​ ទុក​មួយស្របក់​ ទើប​លើក​ចេញ​ ត្រង​ច្រោះ​យក​ដើម​ស្លឹកគ្រៃ​ចោល​ ថែម​ទឹក​ស្ករ​ ភ្លក្សមើល​តាម​ចូល​ចិត្ត​ ។​
៤​ -​ ពេល​ពិសា​ ត្រូវ​ដួស​ទឹកកក​ដាក់​កែវ​ ចាក់ទឹក​ស្លឹកគ្រៃ​ ចូល​ពិសា​តែ​ម្តង​ ។​

កំណត់សំគាល់ផ្សេងៗ

គុណប្រយោជន៍​ផ្នែក​អាហារ​
​ស្លឹកគ្រៃ​ មាន​វីតាមីន​ A​ ផូស្វ័រ​ កាល់ស្យូម​ ជួយ​បន្ថែម​ក្លិនក្រអូប​ ដល់​អាហារ​ ។​
​គុណប្រយោជន៍​ផ្នែក​ឱសថ​
​បំបាត់​អាការ​ឆ្អល់ពោះ​ ហើមពោះ​ ចុកសៀត​ បញ្ចុះ​ទឹកនោម​ បញ្ចេញ​ញើស​ បន្ថយ​ជាតិពុល​ក្នុង​រាង​កាយ​ ព្រមទាំង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ ប៉ូវ​ភ្នែក​ ប៉ូវ​ឆ្អឹង​ និង​ធ្មេញ​ ។​
​អ្នក​អាច​យក​គល់​ស្លឹកគ្រៃ​ចាស់​ ហាន់​ស្តើងៗ​ លីង​អោយ​ឡើង​ពណ៌​លឿង​ ឆុង​ធ្វើ​ទឹកតែ​ ពិសា​ម្តង​ ១​ពែង​ ១​ថ្ងៃ​ ៣​ដង​ ក៏​អាច​ជួយ​បញ្ចុះ​ទឹកនោម​ បាន​យ៉ាង​ល្អ​ផង​ដែរ​ ៕

យោបល់ចំពោះអត្ថបទនេះ