កំពូល​អ្នក​កាប់​ដាវ

សា​មូ​រ៉ៃ ៣​នាក់​កំពុង​អួតអាង​ពី​វិ​ជ្ផា​កាប់​ដាវ របស់​ខ្លួន​ហើយ​សាកល្បង​ថ្វីដៃ​គ្នា ដោយ​ការ​ដក​ដាវ​កាប់​រុយ ។​
សា​មូ​វ៉ៃ​ទី ១៖ យើង​ហ្វឹក​ហ្វី​ន​វិ​ជ្ផា​កាប់​ដាវ ជាមួយ​កំពូល​គុន​ខូ​ជី​រ៉ូ អស់​រយៈពេល​មួយ​ឆ្នាំ​ពេញ ។ (ពោល​ហើយ​ក៏​ដក​ដាវ​ចេញពី​ស្រោម​មក​បង្អួត​ថ្វីដៃ ដោយ​កាប់​រុយ​ហើយ​អោយ​ដាច់ ក្បាល​ចេញពី​ខ្លួន​ធ្លាក់​ដល់​ដី​ភ្លាម ) ។​
សា​មូ​រ៉ៃ​ទី ២៖ ចំណែក​យើង​សិក្សា​ជាមួយ គុណ​ដាវ​គ្មាន​២​រហស្សនាម​ដាវ​ឥត​ស្រមោល​មូ​សា​ឈឺ ។ (និយាយ​ហើយ​ដក​ដាវ កាប់​ទៅ​លើ​រុយ​ខ្វាប់ ធ្វើ​អោយ​រុយ​កំពុង​ហើយ​ដាច់​ខ្លួន ចេញពី​គ្នា​ជា​២)
សា​មូ​រ៉ៃ​ទី ៣៖ ចំណែក​យើង កំពូល​គុណ​ដាវ​ខ្លាំងពូកែ តាំងពី​ពោះ​ម៉ែ​មិនបាច់ រៀនសូត្រ​ជាមួយ​គ្រូអាចារ្យ​ណា​ទេ ។ (អួតអាង​រួច​ដក​ដាវ ចេញពី​ស្រោម​កាប់​ខ្វាប់ៗ តែ​រុយ​នៅ​តែ​ហើរ​ស្ទុយ​ដដែល )​។​
សា​មូ​រ៉ៃ​ទី ១ +​ទី​២៖ ហា! ហា! ហា! កំពូល​គុន​កាប់​ស្អីហ្នឹង បានជា​រុយ​នៅ​តែ​ហើរ​យ៉ាងនេះ ។​
សា​មូ​រ៉ៃ​ទី ៣៖ យើង​ជា​កំពូល​គុណ​ចិត្តសប្បុរស មិន​សម្លាប់​មនុស្ស​សត្វ ទើប​គ្រាន់តែ​កាប់​ផ្តាច់​លិង្គ​របស់​វា​ប៉ុណ្ណោះ តែ​ជីវិត​របស់​វា​រស់នៅ ក៏​ដូច​ជា​ស្លាប់​អ​ញ្ចឹ​ង ៕

យោបល់ចំពោះអត្ថបទនេះ