ឆ្មាមានទម្ងន់

នៅក្នុងភូមិមួយមានយាយចាស់ម្នាក់ ចិញ្ចឹមសត្វឆ្មាពីបីក្បាលទុកគ្រាន់ចាប់កណ្តុរនៅពេលយប់។ គាត់ស្រលាញ់ឆ្មារបស់គាត់ណាស់។
ថ្ងៃមួយស្រាប់តែឆ្មារបស់គាត់ឈឺខ្លាំង ក៏ទៅហៅគ្រូព្រទ្យមកមើលឆ្មារបស់គាត់។
ក្រោយពីលោកគ្រូពេទ្យពិនិត្យរួចមក លោកគ្រូពេទ្យបាននិយាយទៅកាន់លោកយាយថាៈ
គ្រូពេទ្យៈ សូមជួយអបអរសាទរលោកយាយ! ឆ្មារបស់លោកយាយមានទំងន់ហើយ!
លោកយាយ (និយាយទាំងកំហឹង)៖ ចុះអាប្រុសឈ្មោលណាធ្វើអោយឆ្មាអញផើមបែបនេះ ?
កំពុងជជែកគា្ន ស្រាប់តែមានឆ្មាឈ្មោលមួយក្បាលបានរត់កាត់មុខអ្នកទាំងពីរ ឃើញបែបនេះលោកគ្រូពេទ្យក៏លាន់មាត់ៈ
គ្រូពេទ្យ៖ លោកយាយ ! តិចលអាឆ្មាឈ្មោលមួយនោះទេដឹង?
លោកយាយ៖ មិនមែនទេក្មួយ! អាឈ្មោលមួយហ្នឹងវាជាបងប្រុសបង្កើតរបស់វាទេតើ !
គ្រូពេទ្យ៖ ខុសហើយលោកយាយ ! សត្វវាមិនដែលគិតបងគិតប្អូនវាទេ!
លោកយាយ៖ អ៊ីចឹងមែនអ្ហីក្មួយ !

យោបល់ចំពោះអត្ថបទនេះ