សុខភាពមិនល្អ

ម៉ៃ មានសុខភាពមិនល្អទេ ។ គាត់មានអាការល្វើយអស់កម្លាំងគ្រប់ពេល ហើយបេះដូងរបស់គាត់ឧស្សាហ៏ ធ្វើទុក្ខឡើងជារឿយៗ ។
ប្រពន្ធគាត់តឿនគាត់ថា"បងត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតហើយ"។
ម៉ៃ មិនចូលចិត្តទៅជួបវេជ្ជបណ្ឌិតទេ ប៉ុន្តែនៅមួយសប្តាហ៏បន្ទាប់មកគាត់ក៏ទៅ ។ វេជ្ជបណ្ឌិតបានសួរគាត់ជាច្រើនសំនួរ និងសរសេរចំលើយរបស់ម៉ៃ ។
គាត់សួរទៅម៉ៃថា"តើលោកពិសាអ្វីខ្លះនៅពេលព្រឹក ?"
ម៉ៃឆ្លើយថា"ស៊ុតនំបុ័ង ប័រ តំណាប់ និងកាហ្វេ"។
វេជ្ជបណ្ឌិតសួរបន្តថា"ហើយនៅពេលអាហារថ្ងៃត្រង់លោកពិសារអ្វី?"
ម៉ៃៈ"សាច់ ឬត្រី និងនំបុ័ង"។
វេជ្ជបណ្ឌិតសួរបន្ថែមទៀតថា"រួចចុះលោកពិសារអ្វីនៅពេលល្ងាច ?"
ម៉ៃៈ"ស៊ុត និង នំបុ័ង"។
បន្ទាប់មក វេជ្ជបណ្ឌិតនិយាយថា"លោកត្រូវពិសារផ្លែឈើខ្លះអោយបានរាល់ថ្ងៃ និងពិសាទាំងសម្បកផ្លែឈើតែម្តង ។
សម្បកនេះមានគុណប្រយោជន៏ល្អណាស់ ។ តើលោកចូលចិត្តពិសារផ្លែឈើណាជាងគេ ?"
ម៉ៃ ឆ្លើយទាំងមិនសប្បាយចិត្តថា"ផ្លែដូង"។

យោបល់ចំពោះអត្ថបទនេះ