For Android device For iOS device

អ្នកណានិយាយ?

ម៉ោងសិក្សាពីប្រវត្តិវិទ្យាតែងធ្វើអោយពួកសិស្សងងុយដេក​ហេតុនេះគ្មានអ្វីពិបាកយល់ទេនៅពេលពួកគេត្រេកអរដោយដឹងថាឆាប់បានត្រលប់ទៅផ្ទះវិញ​។ អ្នកគ្រូប្រកាសចំពោះមុនសិស្សរបស់ខ្លួនោះ
- ប្អូនណាអាចឆ្លើយនិងអ្នកគ្រូបាន អ្នកគ្រូអនុញ្ញាតអោយទៅផ្ទះភ្លាមមុនពេលស្នូរជួងសាលាលាន់ឡើង។ ម៉េច សប្បាយចិត្តទេ?
-​សប្បាយចិត្តណាស់អ្នកគ្រូ!
សិស្សក្នុងថ្នាក់ឆ្លើយព្រមគ្នា។ ចំណោមនោះសិស្សឈ្មោះឌិច ឆ្លើយដោយមានការជឿរជាក់ក្នុងចិត្តជាងគេព្រោះគិតថាខ្លួនឆ្លាត ជាងសិស្សឯទៀត អាចឆ្លើយសំនួរដោយគ្មានពិបាក់។
ឃើញសិស្សសប្បាយចិត្ត អ្នកគ្រូសើចញឹមៗ រួចនិយាយ៖
- បើអញ្ចឹងចាំឆ្លើយណា ។ អ្នកណានិយាយពាកយមួយឃ្លាថា"កុំសួរមាតុភូមិថាត្រូវធ្វើអ្វីឱ្យខ្លួនអ្នក តែត្រូវសួរខ្លួនឯងថាត្រូវធ្វើអ្វីអោយមាតុភូមិ ?"
សិស្សម្នាក់ឆ្លើយ៖
ជម្រាបអ្នកគ្រូ សំដីនេះគឺលោកចន អេហ្វ កេណ្ណីឌី ប្រធានាធិបតីទី 35 របស់សហរដ្ឋអាមេរិចជាអ្នកនិយាយ។
- ល្អ! ល្អណាស់ ! នាងអាចចេញទៅផ្ទះបានហើយ
សំនួរបន្តគឺ អ្នកណានិយាយពាក្យថា"ខ្ញុំមានសុបិនមួយ.....?"
សិស្សម្នាក់ទៀតឆ្លើយ៖
ជម្រាបអ្នកគ្រូ សំដីនេះគឺលោកអាចារ្យប្រដៅសាសនាជនស្បែកខ្លៅឈ្មោះម៉ាទីន លូថឺឃិង ជាអ្នកនិយាយ។
- ល្អ! ល្អណាស់ ! នាងអាចចេញទៅផ្ទះបានដែរ។
ឃើញគេបានទៅផ្ទះមិនពីរនាក់ សិស្សឌិច ក្តៅក្រហាយស្រែកឡើង៖
- អង្កាល់ទើបពួកគេព្រមបិទមាត់?
អ្នកគ្រូភ្ញាក់ព្រើត៖
- អ្នកណានិយាយ និង អ្នកណា?
សិស្សឈ្មោះ ឌិចឆ្លើយចាក់បណ្តោយ៖
- បាទ គឺប្រធានាធិបតីអាមេរិកឈ្មោះ ប៊ីលគ្លិនតុនអ្នកនិយាយ។ ខ្ញុំអាចទៅផ្ទះដូចគេបានហើយមែនទេ អ្នកគ្រូ?

យោបល់ចំពោះអត្ថបទនេះ