For Android device For iOS device

ទឹកដោះម្តាយ បង្ការជំងឺធាត់ដល់កុមារ

តាមការសិក្សាជាច្រើន បានបង្ហាញថា កុមារដែលមានការលូតលាស់យ៉ាងឆាប់រហ័យ ក្នុងរយៈ២ឆ្នាំដំបូងនៃជីវិត និងមានអត្រាប្រឈមនឹងភាពធាត់ខ្ពស់ ដូចជាកុមារពេញវ័យ និងមនុស្សចាស់ដែរ ។

ការសិក្សានេះបានមកពីការវិភាគ នៅក្នុងព្រឹត្តិបត្រវេជ្ផសាស្រ្ត នៃចក្រភពអង់គ្លេស (British Medical Journal) ទៅលើការសិក្សា ២៤ ដែលទាក់ទងនឹងកុមារជាង ៤០០.០០០នាក់ ។

បណ្ឌិតចេនីស ប៊ែដ (Janis Baird) ពី Medical Research Council''s Epidemiology Resource Centre នៃសាកលវិទ្យាល័យ សៅថែមភ៍ថុន (Southampton University) និងសេហសេវិក នៃចក្រភពអង់គ្លេស បាននិយាយថា តាមការសិក្សាបានរកឃើញថា អត្រាប្រឈមនឹងភាពធាត់ ចាប់ផ្តើមពីកុមារភាព មិនមែនវ័យទើបតែចាប់ផ្តើមពីវ័យជំទង់ទេ ។ ប៉ុន្តែ បណ្ឌិតដេវីដ ហាស្លាមនៃ National Obesity Forum បានមានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយ អាចបង្ការភាពធាត់ដល់ម្តាយនិងទារក ។

ដូច្នេះមាតាទាំងឡាយ គូរបំបៅកូនដោយទឹកដោះម្តាយ យ៉ាងហោចណាស់ ក៏រយៈពេល២ឆ្នាំដំបូងដែរ ព្រោះនេះពុំមែនត្រឹមតែ បង្ការភាពធាត់ចំពោះកុមារប៉ុណ្ណោះទេ តែថែមទាំងបង្កើនប្រព័ន្ធការពាររាងកាយអោយរឹងម៉ាំថែមទៀតផង ។

យោបល់ចំពោះអត្ថបទនេះ