For Android device For iOS device

ទឹកផ្លែឈើ និងសុខភាព

ទឹកផ្លែឈើ ជាភេសជ្ផៈមានប្រយោជន៍ ដល់រាងកាយ សមស្របសម្រាប់មនុស្សគ្រប់រូប គ្រប់វ័យ ការពិសាទឹកផ្លែឈើស្រស់ ជាពិសេស ដែលច្របាច់ដោយខ្លួនឯងថ្មីៗ អាចនឹងផ្តល់គុណប្រយោជន៍ ពីវីតាមីន យ៉ាងពេញលេញ ប៉ុន្តែមនុស្សមួយចំនួន ចូលចិត្តពិសាទឹកផ្លែឈើកំប៉ុង ឬទឹកផ្លែឈើដែលគេចម្រាញ់ ច្របាច់លក់នៅទីផ្សារ ។
ដូច្នេះ មុននឹងជ្រើសរើសទិញពិសា គួរពិនិត្យ ពិចារណាដូចខាងក្រោម៖
- គួរជ្រើសរើសពិសាទឹកផ្លែឈើ ដែលធ្វើពីផ្លែឈើសុទ្ឋ ១០០% ឆ្លងកាត់វិធីសំលាប់មេរោគ ទើបផ្តល់ប្រយោជន៍ ដូចទឹកផ្លែឈើដែលធ្វើពីផ្លែឈើស្រស់ៗ ដោយសង្កេតឃើញថា ទឹកផ្លែឈើនោះ បានឆ្លងកាត់ការសម្លាប់មេរោគ ហើយឬនៅ ហើយជាផលិតផល ត្រូវបានគេយកមកក្លាស្សេ ក្នុងទូទឹកកក និងមានអាយុកាលរក្សា ទុកមិនយូរពេក ។
- ទឹកផ្លែឈើសុទ្ឋ ពិតប្រាកដ នៅពេលចាក់ចូលកែវទុកមួយស្របក់ តែងតែមានកកល្អក់ មិនថ្លាដូច ទឹកផ្លែឈើ ដែលផលិតពីទឹកផ្លែឈើ ក្នុងកំហាប់ខ្ពស់ ។
- មិនគួរជ្រើសរើស ទឹកផ្លែឈើ ដែលបញ្ផាក់ថា Fruit Drink, Fruit Punch ឬ Fruit Blend ព្រោះវាមានសមាសធាតុ ផ្សំពីទឹកផ្លែឈើពិតប្រាកដ តិចតួចណាស់ ។
- អាចប្រៀបធៀបតំលៃក៏បាន ព្រោះទឹកផ្លែឈើពិតប្រាកដ តែងមានតំលៃថ្លៃជាង ទឹកផ្លែឈើកំប៉ុង ។

យោបល់ចំពោះអត្ថបទនេះ