For Android device For iOS device

ប្រយោជន៍នៃផ្លែត្រសក់

ផ្លែត្រសក់យើង អាចទទួលទានបានទាំងផ្លែ ទាំងគ្រាប់។ភាគច្រើនយើងតែងយកច្នៃ ធ្វើជាអាហារដូចជា ឆា ស្ងោ ជ្រក់ ធ្វើអន្លក់ ។ល។ គេអាចយកវាមកច្របាច់យកទឹក ដើម្បីលាបថែបំប៉នស្បែក និងដើម្បីលុបស្នាមជាំបានយ៉ាងស័ក្តិសិទ្ឋ ។

នៅក្នុងផ្លែត្រសក់ មានសារធាតុជំនួយដល់សរីរាង្គជាច្រើនដូចជា កាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីនសេ វីតាមីនបេ ជាតិស្ក ក្រៅពីនេះនៅមានសារធាតុជំនួយដល់រាងកាយ និងស្បែកផ្សេងៗទៀតជាច្រើន ។រីឯនៅក្នុងគ្រាប់ត្រសក់ក៏មាន នូវជាតិប្រេង និងផូស្វ័រច្រើនផងដែរ។ ផ្លែត្រសក់ ក៏អាចយកមក បរិភោគស្រស់ដើម្បីបញ្ចុះ (នៅពេលទល់លាមក) បានដែរ។ រីឯនៅក្នុងសាច់វា អាចបុក រួចបំពោក លើកន្លែងរមាស់ ក្រហាយយ៉ាងមានប្រសិទ្ឋភាព ។ក្រៅពីនេះ គ្រាប់ចាស់ៗ របស់វាអាចទទួលទានក្នុងការបញ្ចុះព្រូនបាន យ៉ាងស័ក្តិសិទ្ឋដែរ ។ដូច្នេះ ត្រសក់មានប្រយោជន៍ ច្រើនយ៉ាងណាស់ដែលយើងមិននឹកស្មានដល់ ៕

យោបល់ចំពោះអត្ថបទនេះ