សាច់ក្រហម បង្កើនអត្រា ប្រឈមនឹងជំងឺមហារីក
ប្រភពពី BBC ដែលបានយោងតាមរបាយការសិក្សា ស្រាវជ្រាវមួយ បោះពុម្ពផ្សាយ ក្នុងព្រឹត្តិបត្រ Cancer Research បានអោយដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តនៅ Dumn Human Nutrition Unit និងសាកលវិទ្យាល័យ អូផេន (Open University) បានធ្វើការប្រៀបធៀបអាហារសាច់ក្រហម និងអាហារប្រភេទបន្លែ រកឃើញថា អាហារសាច់ក្រហម មានការពាក់ព័ន្ឋនឹងអត្រា រងការខូចខាតឌីអិនអេ (DNA)របស់រាងកាយកម្រិតខ្ពស់ ដោយសារតែវត្តមានរបស់សារធាតុម៉្យាង ហៅថាសមាសធាតុ អិននីត្រូសូ (N-nitr Compounds) ដែលមាននៅក្នុងពោះវៀន បន្ទាប់ពីការទទួលទាន សាច់ក្រហម ដោយសមាសធាតុនេះ បានរួមជាមួយ DNA ហើយបំលាស់ខ្លួនឯង ទៅជាសារធាតុគ្រោះថ្នាក់ ដែលអាចមានលក្ខណៈ ដូចជាមហារីក។
សាស្រ្តាចារ្យដេរីដ ស៊ូកឺរ (David Shuker) ដែលជាប្រធានក្រុមស្រាវជ្រាវ នៃសាកលវិទ្យាល័យ អូផេន បានមានប្រសាសន៍ថា "ការរកឃើញនូវលក្ខណៈ រួមគ្នាទាំងនេះ ធ្វើអោយយើងដឹងអំពីការ ពាក់ព័ន្ឋរវាងការទទួលទានសាច់ក្រហម ទៅនឹងការកើនឡើងនៃ អត្រាប្រឈមនឹងមហារីកពោះវៀន និងអាចផ្តល់អោយយើងដឹងពី វិធីដែលអាចបម្លាស់ ប្តូរការពាក់ព័ន្ឋនឹងជំងឺនេះ"។
(អត្ថបទដកស្រង់ចេញពីទស្សនាវដ្ថី ច្បាប់ ១២៧)