រកឃើញសារធាតុ គ្រោះថ្នាក់ក្នុងប័រ
ប័រ ត្រូវបានគេពេញនិយមកាន់តែច្រើន ដូចជានំដុត នំប៉័ង ប៉ុន្តែគួរអោយស្តាយ ដោយសារការប្រទះឃើញសារធាតុ ក្លរ៉ូហ្វម (Chloroform) ក្នុងប័រ។
ទស្សនាវដ្តី Oeko-Test នៅប្រទេសអាល្លឺម៉ង់ បានធ្វើតេសប័រ ២២ប្រភេទ លទ្ធផលបង្ហាញថា មានសារធាតុរ៉ូហ្វម ក្នុងប័រ។ ប្រសិនបើសារធាតុនេះមានលើសកម្រិត អាចបណ្តាលអោយកើតពិសក្នុងថ្លើម និងបង្កទៅជាមហារីកបាន (ផ្នែកវេជ្ផសាស្រ្តធ្លាប់យក ក្លរ៉ូហ្វម មកប្រើជាថ្នាំស្ពឹក ឬថ្នាំសន្លប់បានយូរ) ។
បើតាមប្រសាសន៍ លោកហាន់ស៍ ផូបឺរ គីមីវិទូផ្នែកចំណីអាហារ បានអះអាងថា វត្តមានសារធាតុរ៉ូហ្វម ក្នុងចំណីអាហារ ដោយសារការប្រើ ក្លរ៉ូហ្វម សម្អាតថាសដែលដាក់ទឹកដោះគោ ដើម្បីសម្លាប់មេរោគ យកមកផលិតប័រ ប៉ុន្តែបើតាមការពិត ក៏មានសារធាតុផ្សេងដែលអាចប្រើជំនួស ក្លរ៉ូហ្វម បានហើមមិនមានគ្រោះថ្នាក់ផង។
លើសពីនេះ គេឃើញមានសារធាតុ Diethyphtalaten ដែលគេសង្ស័យថាអាចជាគ្រោះថ្នាក់ ដល់ប្រព័ន្ធបន្តពូជរបស់មនុស្ស ដែលគេសង្ស័យថា បណ្តាលមកពីវត្ថុវេចខ្ចប់របស់ប័រ។