For Android device For iOS device

វិធីជ្រើសរើសទិញអាហារកំប៉ុង

មុននឹងទិញអាហារកំប៉ុង គូរសង្កេតមើលដូចខាងក្រោម :

១- អាហារកំប៉ុងដែលល្អ ត្រូវមានលក្ខណៈប្រក្រតី គម្រប និងគូទកំប៉ុងត្រូវរាបស្មើ ឬខូងចូលក្នុងបន្តិចមិនប៉ោងចេញក្រៅ ។

២- កំប៉ុងមិនមានច្រែះ ស្នឹមជាពិសេស បរិវេណមាត់គម្រប ព្រោះថាវាអាចឆ្លុះ ឬលេច ធ្វើអោយអតិសុខុមប្រាណខាងក្រៅចូលទៅបាន បង្កជាជាតិពុល។

៣- ស្នាមតំណវ័ណ្ឌកំប៉ុង មានសភាពជិតណែន រៀបរយ គ្មានស្នាមប្រេះបែក ឬលេច។

៤- មានផ្លាកប្រាប់ពីឈ្មោះអាហារ ទម្ងន់ បរិមាណពិតប្រាកដ គ្រឿងផ្សំរបស់អាហារ បញ្ផាក់កាលបរិច្ឆេទផលិត និងផុតកំណត់ប្រើប្រាស់ ឈ្មោះនិង ទីកន្លែងផលិត ព្រមទាំងលេខបញ្ផីពិនិត្យ គុណភាពអាហារ របស់ក្រសួងសុខាភិបាលច្បាស់លាស់លើផ្លាក គម្រប ឬកំប៉ុង ៕

យោបល់ចំពោះអត្ថបទនេះ