For Android device For iOS device

វិធីសម្អាតគ្រឿងកែវ

មុននឹងលាង ចូររកក្រណាត់ ឬកៅស៊ូទ្រាប់ផើង ឬសម្ភារសម្រាប់ដាក់កែវលាង ដើម្បីការពារកែវបុកទង្គិច ឬជ្រុះបែក ។

លាងកែវនីមួយៗ ដោយប្រើទឹកក្តៅឩណ្ឌៗ​ លាយនឹងទឹកថ្នាំលាងចាន រួចលាងជម្រះជាមួយទឹកក្តៅឩណ្ឌៗ អោយស្អាត ។បន្ទាប់មក ដាក់ផ្កាប់លើកញ្រ្ចែង អោយស្ងួតល្អ មិនបាច់ជូតអោយស្ងួតទេ ។

វិធីម៉្យាងទៀត ដើម្បីអោយកែវថ្មី ភ្លឺស្អាត គឺបន្ថែមងាម៉ូញាក់ ១/៤ ទៅ ១/២ពែង ដាក់ក្នុងទឹកក្តៅឩណ្ឌៗ លាយទឹកថ្នាំលាងចាន ។ប៉ុន្តែដោយអាម៉ូញាក់ មានអនុភាពខ្លាំង អ្នកគួរប្រើវាតែបន្តិចបន្តួច និងកុំអោយញឹកញាប់ពេក វាងាចធ្វើអោយលោហៈស្រអាប់បាន ។

ដូច្នេះកុំប្រើជាមួយកែវក្បាច់ប្រាក់ ឬមាស ៕

(ដកស្រង់ចេញពី ទស្សនាវដ្ថីអង្គរធំ ច្បាប់ ១៨០)

យោបល់ចំពោះអត្ថបទនេះ