For Android device For iOS device

សម្លៀកបំពាក់ ត្រាំយូរពេកស្លេកពណ៌

សម្លៀកបំពាក់ បើត្រាំទឹកយូរប៉ុនណា វារឹតតែស្លេកពណ៌ ឬប្រែប្រួលទំហំខ្នាតច្រើន ទៅតាមនោះដែរ ។ជាទូទៅ ភាពកខ្វក់ ប្រហែល ៩៨% នឹងជ្រុះចេញក្នុងកំឡុង ពេលត្រឹមតែ ២ឬ៣នាទី ដំបូងប៉ុណ្ណោះ នៃការបោកគក់ ដោយម៉ាស៊ីន ប៉ុន្តែបើបោកគក់ដោយដៃវិញ ចំណាយពេល ៥នាទី ។ តែបើសម្លៀកបំពាក់ណា ដែលកខ្វក់ខ្លាំង អាចត្រាំទឹក ២ឬ៣នាទីសិន មុននឹងធ្វើការបោកគក់ នោះពិតជាងាយស្រួល ក្នុងការបោកគក់ ហើយជ្រះស្អាតទៀតផង ។

(អត្ថបទដកស្រង់ចេញពី ទស្សនាវដ្ថីអង្គរធំ ច្បាប់ ១៨៣)

យោបល់ចំពោះអត្ថបទនេះ