តិចនិចចម្អិនត្រីអោយឆ្ងាញ់
ត្រីជាអាហារមានខ្លាញ់ទាប មានប្រូតេអ៊ីនខ្ពស់ មានប្រយោជន៍ច្រើន ដើម្បីចម្អិនត្រីអោយមានរសជាតិឆ្ងាញ់ មិនមានក្លិនឆ្អាប ត្រូវមានតិចនិចខ្លះដូចជា៖
ស្ងោត្រីមិនអោយសាច់ផុយរលួយ
ជាធម្មតា នៅពេលដែលអ្នកស្ងោត្រី សាច់ត្រីនឹងផុយរលួយខ្ទេច ទទួលទានមិនត្រូវមាត់ ប៉ុន្តែបើអ្នកច្របាច់ទឹក ក្រូចឆ្មារចូលក្នុងឆ្នាំងស្ងោបន្តិច សាច់ត្រីនឹងនៅល្អដូចដើម ។
ស្ងោត្រីមិនអោយឆ្អាប
ដើម្បីបំបាត់ក្លិនត្រីមិនអោយឆ្អាប អ្នកត្រូវបន្តក់ទឹកខ្មេះ ចូលទៅបន្តិចបន្តួចក្នុងទឹកពុះ ទើបយកត្រីដាក់ស្ងោធានាថា ក្លិនឆ្អាប ប្រាកដជាបាត់អស់ ។
ចៀនត្រី អោយស្រួយឆ្ងាញ់
អ្នកអាចយកស៊ុត ទឹកក្រូចឆ្មារ និងម្សៅមី វាយអោយចូលគ្នា យកត្រីមកជ្រលក់ទឹកម្សៅដែលត្រៀមស្រេច រួចយកទៅចៀន នោះត្រីនឹងលឿងស្រួយ ក្លិនឈ្ងុយឆ្ងាញ់ ។
យោបល់ចំពោះអត្ថបទនេះ