For Android device For iOS device

ក្រណាត់ស ដោយសំបកពងមាន់ ឬទា

ក្រណាត់ ឬសម្លៀកបំពាក់ ពណ៌ស នៅពេលប្រើយូរទៅ នឹងក្លាយទៅជាពណ៌លឿងចាស់ៗ ស្រអាប់ មិនគួរអោយចង់ប្រើឡើយ ។នេះក៏ដោយសារ តែក្រណាត់ពណ៌សនោះ បានឆ្លងកាត់ការបោកគក់ ដែលមានប្រតិកម្មជាបាស បូករួមទាំងបានទទួល កាំរស្មីអ៊ុលត្រាវីយ៉ូលេ ពីព្រះអាទិត្យផងនោះ ធ្វើអោយសរសៃក្រណាត់ពណ៌ស ប្តូពណ៌ ។

វិធីងាយៗ ក្នុងការបោកគក់អោយក្រណាត់ ត្រឡប់មកមានពណ៌ស ដូចដើម គឺយកសំបកពងម៉ត់ ដាក់ក្នុងចានដែក ឬផើង ដែលត្រៀមទុកសម្រាប់បោកខោអាវ ហើយត្រាំទុកមួយសន្ទុះ ។បន្ទាប់ពីនោះ យកទៅបោកតាមប្រក្រតី នោះសម្លៀកបំពាក់នឹង មានពណ៌សស្អាត ដូចដើមវិញមិនខាន ព្រោះសំបកពង នឹងជួយបឺតស្រូបយកសារធាតុ កខ្វក់ពីសរសៃក្រណាត់ អោយក្រណាត់មើលទៅពណ៌សឡើង ។

យោបល់ចំពោះអត្ថបទនេះ