For Android device For iOS device

អាហារសមុទ្រកាន់តែស្រស់ កាន់តែមានគុណភាពផ្នែកអាហារច្រើន

ក្រៅពីប្រូតេអ៊ីនដែលងាយស្រួល រំលាយអាហារ អាហារសមុទ្រស្រស់ៗ ក៏មានទៅដោយសារធាតុអាហារ មានប្រយោជន៍ជាច្រើនដូចជា ៖

អ៊ីយ៉ូដ : ជួយគ្រប់គ្រង ដល់ការអភិវឌ្ឈន៍ លូតលាស់នៃខួរក្បាល ក៏ដូចជារាងកាយ ដែលសម្បូរនៅក្នុង សត្វសមុទ្រ មានសម្បកដូចជា ក្តាម គ្រំ ងាវ បង្កង បង្គា។

អូមេហ្គា-៣ :ជួយមិនអោយឈាមកកស្ទះ និងធ្វើអោយខួរក្បាលភ្លឺថ្លា ដោយសម្បូរនៅក្នុងត្រីសមុទ្រ ទាំងឡាយដូចជាត្រីប្លាធូជាដើម ។

សង្កសី :ជួយអោយដំបៅ (រួមទាំងមុនផង) ឆាប់ជាសះស្បើយ ជួយថែបំប៉នសក់ និងស្បែក ព្រមទាំងមានផលល្អ ចំពោះវឌ្ឈនាការផ្លូវភេទ ពិសេសចំពោះក្រពេញ ប្រូស្តាត ។ស័ង្កសីសម្បូរច្រើន នៅក្នុងគ្រំសមុទ្រ ។

វីតាមីន B12: ជួយថែរក្សាប្រព័ន្ធសរសៃប្រសាទ និងជួយដល់ការផលិតកោសិការថ្មី ជំនួសអោយកោសិកាចាស់ ដែលទ្រុឌទ្រោមខូចខាត ។វីតាមីន B12 សម្បូរនៅក្នុងត្រីសមុទ្រគ្រប់ប្រភេទ ។


យោបល់ចំពោះអត្ថបទនេះ