For Android device For iOS device

អាថ៌កំបាំងនៃការថែរក្សា អាហារសមុទ្រអោយស្រស់ល្អ

នៅពេលទិញអាហារសមុទ្រ មកដល់ផ្ទះជាដំបូងត្រូវរូតរះ យកវាទៅក្លាស្សេក្នុងទូទឹកកកអោយបានឆាប់រហ័យ បំផុត ។តែមុននឹងដាក់ចូលទៅក្នុងទូទឹកកក គួរតែអនុវត្តដូចខាងក្រោម ៖

ត្រីសមុទ្រ : ប្រសិនបើវាចាប់ផ្តើម អន់សាច់ត្រូវប្រញាប់យកវា ទៅត្រាំក្នុងទឹកត្រជាក់ ដែលមានលាយអំបិលប្រមាណ ១-២ស្លាបព្រា និងទឹកកកអោយត្រជាក់ខ្លាំង ។ត្រាំត្រីទុកចោលប្រមាណ ១៥នាទី ហើយស្រង់យកមកជូត ផ្តិតទឹកអោយស្ងួតស្រស់ ។

បង្កង បង្គា : មិនចាំបាច់យកសម្បកចេញទេ យកវាទៅដាក់ត្រាំទឹក អោយលិច ហើយលើកយកទៅក្លាស្សេក្នុង ទូទឹកកក ។ ពេលយកមកធ្វើម្ហូបត្រូវបាញ់ទឹក អោយទឹកកករលាយអស់ ។ធ្វើបែបនេះ អាចជួយអោយវារក្សាភាពស្រស់បានយូរ និងគង់វង្សរសជាតិល្អ ។

ក្តាមសេះ : ពេលនាំយកមកដល់ផ្ទះ ត្រូវយកវាទៅចំហុយភ្លាម (មិនបាច់ឆ្អិនល្អពេកទេ) ហើយសឹមយកទៅក្លាស្សេ ក្នុងទូទឹកកក ។ធ្វើដូច្នេះ ពេលយើងនាំវាមកអាំង ធ្វើអោយសាច់វានៅល្អ និងងាយស្រួលបកយកសាច់ ព្រមទាំងមានរសជាតិផ្អែមឆ្ងាញ់

យោបល់ចំពោះអត្ថបទនេះ