សូមទូរសព្ទមក 010 666653 វគ្គបើកថ្មី
C++OOP
២៦ មេសា (ច័ន្ទ - សុក្រ ១១:០០ - ១២:២០ (Online Class))
C# for Beginner
២៦ មេសា (ច័ន្ទ - សុក្រ ១៨:០០ - ១៩:៣០ (Online Class))
C/C++
២៦ មេសា (ច័ន្ទ - សុក្រ ១១:០០ - ១២:២០ (Online Class))
C++OOP
ស្នាដៃសិស្សនៅ អាន ២៦ មេសា (ច័ន្ទ - សុក្រ ១៤:០០ - ១៥:៣០ (Online Class))
លាងដៃញឹកញាប់ ការពារជំងឺឆ្លង
ការលាងដៃ អោយបានស្អាតជាប្រចាំ ជាទម្លាប់ដ៏ល្អចំពោះសុខភាព ។ដូចនេះអ្នកគួរហាត់ពត់និស្ស័យ លាងសម្អាតដៃ មុនពេល និងក្រោយពេលពិសាអាហារ ក្រោយពេលបន្ទោបង់ និងក្រោយពេលធ្វើកិច្ចការផ្សេងៗ ព្រោះដៃអាចចាប់ប៉ះពាល់វត្ថុកខ្វក់ ។
តាមការស្រាវជ្រាវ អះអាងថា ការលាងដៃអោយស្អាត អាចជួយកាត់បន្ថយមេរោគ បាន ៩០% ជាពិសេសការពារជំងឺដូចជា រាករូស ឈឺភ្នែក គ្រុនផ្តាសាយបក្សី ។វិធីលាងសម្អាតដៃអោយស្អាត គឺត្រូវប្រើសាប៊ូ ដុសអោយសព្វបាតដៃ ខ្នងដៃ កន្លៀតក្រចក និងជុំវិញកដៃ ដោយគ្រប់ដំណាក់កាល ត្រូវធ្វើ៥លើក ហើយធ្វើឆ្លាស់គ្នា ទាំងដៃឆ្វេង និងដៃស្តាំ ។បន្ទាប់មក លាងដោយទឹកស្អាត ក្នុងការលាងជម្រះសាប៊ូ ។ ប៉ុន្តែបើ គ្មានសាប៊ូ អាចប្រើផេះចង្ក្រានជំនួសបាន ។ ឳពុកម្តាយ កុំភ្លេចបង្វិកកូនៗ អោយលាងសម្អាតដៃ រាល់លើក ដើម្បីការពារជំងឺឆ្លង ដែលអាចជាប់តាមដៃ ៕
(អត្ថបទដកស្រង់ចេញពីទស្សនាវដ្តី អង្គរធំ ច្បាប់ ១៧៦)