For Android device For iOS device

ត្រសក់ស្រូវ ជំនួយខួរក្បាល និងបេះដូង

ត្រសក់ស្រូវអាចបរិភោគ ធ្វើជាផ្លែឈើក៏មានរសជាតិក្រអូបឈ្ងុយឆ្ងាញ់ ឬក៏យកមកធ្វើជាអាហារល្ងាចជំនួសបាយ ក៏អាចជួយបញ្ចុះទម្ងន់បានយ៉ាងល្អ ។បើយកទៅធ្វើបង្អែម ក៏ងាយស្រួល ដោយគ្រាន់តែយកខ្ទិះដូងអប់ទៀន អោយឈ្ងុយលាយជាមួយត្រសក់ស្រូវទុំ ថែមទឹកស្ករបន្តិចបន្តួច ក៏អាចក្លាយជាបង្អែមយ៉ាងឆ្ងាញ់ទៅហើយ ។អ្នកខ្លះយកវាទៅកែច្នៃ ដាក់លាយជាមួយលតស្វិតក៏ឆ្ងាញ់ប្លែកម៉ាត់ម៉្យាងដែរ ។
ត្រសក់ស្រូវមានសារធាតុអាហារផ្សេងៗ ប្រហាក់ប្រហែល នឹងត្រសក់ផ្អរដែរ តែវាមានគុណសម្បត្តិ និងគុណប្រយោជន៍លេចធ្លោខាងផ្នែកឱសថ ។ គេអាចប្រើវាធ្វើជាថ្នាំ តាំងពីឬសរហូតដល់គ្រាប់ ។
ឬសរបស់វា មានជាតិត្រជាក់ប្រហាត អាចយកទៅស្ងោរផឹកធ្វើអោយក្អួតអាហារ ។ចំណែកស្លឹករបស់វា មានរសជាតិសាបត្រជាក់ ប្រើធ្វើជាថ្នាំគ្រុនបញ្ចុះកម្តៅ ។ ផ្ការបស់វាមានរសជាតិល្វីង ហ្រហាតហាលអោយស្ងួត យកទៅស្ងោរផឹក​ ដើម្បីអោយក្អួតអាហារ ឬធ្វើជាថ្នាំព្យាបាលជំងឺខាន់លឿង ។ ផ្កាស្ងួតបុកអោយហ្មត់ផង បាញ់ចូលទៅក្នុងរន្ធច្រមុះអាចផ្សំ ដំបៅក្នុងច្រមុះបាន ។ចំណែកផ្លែខ្ចីអាចធ្វើជាអន្លក់ ។
ផ្លែទុំរបស់វាមានក្លិនក្រអូបប្រហើរ ពេលបរិភោគទៅអាចជួយបញ្វុះទឹកមូត្រ បំប៉នធាតុក្នុង

យោបល់ចំពោះអត្ថបទនេះ