For Android device For iOS device

វិធី​បន្ទុំ​ផ្លែទៀបអោយ​ឆាប់​ទុំ

​ទៀបសម្បូរ​ទៅ​ដោយ​វីតាមីន​ ដែល​ជួយ​ដល់​សុខភាព​ ប្រសិនបើ​អ្នក​ចង់អោយ​ ផ្លែទៀប​ ទុំ​ឆាប់រ​ហ័យ​ វិធី​ដែល​អាច​ធ្វើ​បាន​ គឺ​ដំបូង​នៅ​ពេល​ទិញ​ទៀប​មក​ ត្រូវ​ជ្រើស​យក​ផ្លែ​ចាស់​ ក្រឡា​ធំ​ បន្ទាប់​មក​អ្នក​អាច​រក​ផើង​ ឬ​ធុង​អ្វីមួយ​ក៏​បាន​ ដែល​វា​ហប់​ខ្យល់​ យក​មក​តម្រៀប​ផ្លែទៀប​ជា​ស្រទាប់ៗ​ រួច​រក​ការុង​ ឬ​បាវ​គ្រប​បិទ​ ទុក​រយៈពេល​ តែ​មួយ​យប់​ប៉ុណ្ណោះ​ អ្នក​នឹង​បាន​ផ្លែទៀប​ទុំ​ល្អ​ ផ្អែម​ឆ្ងាញ់​ មិន​ខកបំណង​ឡើយ​។​ ប៉ុន្តែ​ទៀប​នៅ​ពេល​ដាក់​បន្ទំ​ មិន​គួរ​ប្រ​បាច់​វា​លេង​ញឹកញាប់​ទេ​ វា​នឹង​អាច​ទៅ​ជា​មិន​ទុំ​ ហើយ​ឡើង​រឹង​ដូច​ថ្ម​ ឯ​ថ្ម​ឡើង​ខ្មៅ​អ៊ែ​ មិន​គួរ​អោយ​ពិសា ។

យោបល់ចំពោះអត្ថបទនេះ