For Android device For iOS device

ក្រូចឆ្មារ បំបាត់ក្លិន

ក្រូចឆ្មារ ក្រៅពីប្រើសម្រាប់បន្ថែមរសជាតិ អាហារអោយឈ្ងុយឆ្ងាញ់ជាប់ចិត្តហើយនោះ សំបកក្រូចឆ្មារ អាចយកមកប្រើសម្រាប់បំបាត់ក្លិនបាន ។

ក្លិនដែលយើងចង់និយាយនេះ គឺក្លិនឆ្អាប មិនថាជាបង្កង បង្គា ខ្យង ក្តាម ត្រី សាច់ ឬអាហារ សមុទ្រ និងក្លិននៅពេលបកខ្ទឹមបារាំង ខ្ទឹម-ស ...។

ហេតុដូចនេះឯង បានជាតាមភោជនីយដ្ឋាន ជាពិសេស ភោជនីយដ្ឋានអាហារសមុទ្រ នៅពេលទទួលទាន អាហាររួចរាល់ហើយ នឹងមានចានដាក់ទឹក សំបកក្រូចឆ្មារ បណ្តែតឡើងមកអោយភ្ញៀវ សម្រាប់លាងដៃ ព្រោះថា ក្រៅពីជួយបំបាត់ក្លិនហើយនោះ ថែមទាំងជួយអោយមានអារម្មណ៍ ស្រស់ស្រាយទៀតផង ។អ្នកអាចយកសំបកក្រូចឆ្មារ មកដាក់នៅក្នុង ទូក្លាស្សេ នឹងជួយបំបាត់ក្លិន ដែលអ្នកមិនចូលចិត្ត បានដូចគ្នា ។ ប៉ុន្តែប្រសិនបើត្រូវប្រទះនឹងក្លិនឆ្អាប ត្រីខ្លាំងពេកនោះ សូមណែនាំអោយប្រើទឹកខ្មេះ លាយជាមួយទឹក មួយមុខពាក់កណ្តាល យកមកដាំអោយពុះ នឹងជួយបំបាត់ក្លិនឆ្អាប បាន ។ប្រសិនបើអ្នកចង់ លាងផើងឡាបូលុបលាងមុខអោយស្អាត ភ្លឺថ្លានោះអាចយកក្រូចឆ្មារ មកដុសជូតតាមស្នាមប្រឡាក់ ដែលជាប់នៅលើផើងបាន ៕

(អត្ថបទដកស្រង់ចេញពីទស្សនាវដ្ដី អង្គរធំ ច្បាប់ ១០៦)

យោបល់ចំពោះអត្ថបទនេះ