For Android device For iOS device

ពិសាស្លឹកខ្ទឹម កុំចោលគល់!

មនុស្សមួយចំនួនពេលប្រើស្លឹកខ្ទឹម ឬដើមខ្ទឹម (Multiply Onion) សំរាប់ផ្សំក្នុងម្ហូបតែងកាត់គល់ខ្ទឹមចោល ដែលនោះប្រៀបដូចជា ការចោលរបស់ល្អដូច្នេះដែរ ព្រោះក្នុងគល់ខ្ទឹម សម្បូរទៅដោយសារធាតុអាហារ ដែលមានគុណប្រយោជន៍យ៉ាងច្រើន ដូចជាកាល់ស្យូម ផូស្វ័រ បេតា ខារ៉ូទីន ហ្វ្លាវ៉ូណយ វីតាមីន C ...ដែលអាចការពារមហារីកបាន ។ក្រៅពីនេះ ក្នុងតម្រា ឱសថបុរាណចិន បានកត់ត្រាទុកថា គល់ខ្ទឹម មានឬទ្ឋិក្នុងការព្យាបាល រោគផ្តាសាយ សម្លាប់មេរោគ បញ្ចេញញើស បញ្ចេញនោម កម្ចាត់ស្លេស្ម ព្យាបាលអាការហើមពោះ ជួយអោយឈាមដើរស្រួល ថែមទាំងមានសារធាតុអាហារ ១០ប្រភេទទៀត ដែលមានប្រយោជន៍ចំពោះរាងកាយ ហើយបើទទួលទានគល់ខ្ទឹម ជាមួយខ្ញីហាន់ផងនោះ កាល់តែល្អឡើង ។

តម្រាខ្លះ ណែនាំអោយបុកដើមខ្ទឹម ប្រមាណ ៨-១០ដើម អោយម៉ដ្ឋ រួចដាក់ត្រាំក្នុងទឹកក្តៅ ពិសាទាំងក្តៅឩណ្ឌៗ ព្យាបាលជំងឺផ្តាសាយ តឹងច្រមុះ ហៀរសំបោរ ឈឺក្បាល ឈឺខ្នង ចង្កេះ រាករូស ។ ម្យ៉ាងទៀតបើយកដើមខ្ទឹម ទៅកិនច្របាច់យកតែទឹកពិសា ជួយកែបញ្ហាស្ទះសរសៃឈាម ហូរឈាមតាមច្រមុះ ទម្លាក់សត្វល្អិន ព្រូន នោមឈាម ។​ ប៉ុន្តែបើយកស្លឹកខ្ទឹមស្រស់ បុកលាយជាមួយសាច់ជូរ អោយម៉ដ្ឋ ក្នុងអត្រាមួយមុខពាក់កណ្តាល យកមកលាបព្យាបាលស្នាមជា

យោបល់ចំពោះអត្ថបទនេះ