For Android device For iOS device

មិន​បាន​ដេក​មួយ​យប់​ ប្រឈម​មុខ​ជំងឺសរសៃប្រសាទ

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ របស់​អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​ក​កាលពី​ពេល​ថ្មីៗ​ កន្លង​មក​បង្ហាញ​ថា​ អ្នក​មិន​បាន​ដេក​មួយ​យប់​អាច​ ប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​ខួរក្បាល​ ទោះបីជា​អ្នក​នោះ​មាន​សុខភាព​ល្អ​ក៏​ដោយ​ ។​
​ពេលដេក​លក់​ធ្វើ​អោយ​រាង​កាយ​មនុស្ស​ និង​ខួរក្បាល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ។​តាម​វេ​ជ្ផ​បណ្ឌិត​អា​មេ​រិ​ក​ មួយ​ចំនួន​អះអាង​ថា​ អ្នក​មិន​បាន​ដេក​មួយ​យប់​ នឹង​មាន​បញ្ហា​ជា​ប្រចាំ​ ចំពោះ​រាង​កាយ​និង​សុខភាព​សរសៃ​ប្រាសាទ​ ។​ តាម​ការ​សិក្សា​នោះ​រក​ឃើញ​ថា​ ការ​ធ្វើ​សកម្មភាព​របស់​ខួរក្បាល​ ពេញ​មួយ​យប់​ ឬ​អ្នក​ដែល​មិន​បាន​ដេក​ពេញ​មួយ​យប់​ប្រឈម​ មុខ​នឹង​ការ​កើត​ជំងឺសរសៃប្រសាទ​ធ្ងន់ធ្ងរ​បំផុត​ ។​
​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នោះ​ អ្នក​វិទ្យាសាស្ត្រ​ បាន​ស្នើ​សុំ​អោយ​អ្នក​ស្ម័គ្រចិត្ត​កុំ​ដេក​ពេញ​មួយ​យប់​ ។​បន្ទាប់​មក​អ្នក​វិទ្យាសាស្ត្រ​ស្កែ​ន​ពិនិត្យ​មើល​ខួរក្បាល​ អ្នក​ទាំងនោះ​ ឃើញ​ថា​ ខួរក្បាល​ពួក​គេ​មានការ​ជាប់​ពាក់​ព័​ន្ឋ​ ទៅ​នឹង​ការ​ភ័យ​ខ្លាច​ និង​មាន​អារម្មណ៍​ រវើរវាយ​ច្រើន​ ៕

យោបល់ចំពោះអត្ថបទនេះ