For Android device For iOS device

ស្ត្រីមានផ្ទៃពោះ ខ្វះជីវជាតិអាហារ កូនកើតជំងឺធាត់

ជាការពិត ដែលក្មេងម្នាក់ៗអាចធាត់ ឬមិនធាត់ អាស្រ័យលើតំណពូជ របៀបហូបចុក និងការមិនហាត់ប្រាណ ។ប៉ុន្តែចុងក្រោយនេះ អ្នកស្រាវជ្រាវញូវហ្សេឡែនដ៏ រកឃើញមូលហេតុមួយទៀត ដែលបណ្តាលអោយក្មេងធាត់ គឺបញ្ហាចំណីអាហាររបស់ម្តាយ ខណៈមានផ្ទៃពោះ ។
តាមការស្រាវជ្រាវ របស់ក្រុមអ្នកវិទ្យាសាស្ត្រ លីកគិនស៍ ដែលត្រូវបានចុះក្នុងព្រឹត្តិបត្រ Proceeding របស់សហរដ្ឋអាមេរិក ថា មនុស្សម្នាក់ៗ មានការវិវឌ្ឍន៍ផ្នែកជីវសាស្រ្តខុសប្លែកគ្នា តាំងពីទារកក្នុងផ្ទៃម្តាយ ។ទារកកើតពីម្តាយ ដែលមានការទទួលទានអាហារមិនគ្រប់គ្រាន់ ខណៈមានគភ៌ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវប្រឈមនឹងកង្វះជីវជាតិអាហារ ក្នុងពេលអនាគតផងដែរ ព្រោះប្រព័ន្ឋអភិវឌ្ឍន៍ផ្នែកជីវសាស្រ្ត មិនអាចសម្រួលអោយប្រព័ន្ឋដុតបំផ្លាញអាហារ គ្រប់គ្រាន់ ធ្វើអោយរាងកាយផ្តុំទុកជាតិខ្លាញ់ កាន់តែច្រើនឡើង បង្កទៅជាជំងឺធាត់ នៅទីបំផុត ។
ប្រសិនបើស្ត្រី ចង់អោយកូនចៀសផុតពីជំងឺធាត់ ក្រៅពីមើលថែខ្លួនឯង តាំងពីមានផ្ទៃពោះ ហើយអប់រំរបៀបបណ្តុះទម្លាប់ ហូបចុកត្រឹមត្រូវដល់កូន កុំភ្លេចនាំកូនតូច ហាត់ប្រាណ (លេង ឬធ្វើកិច្ចការ) ជាប្រចាំផង ៕

យោបល់ចំពោះអត្ថបទនេះ