For Android device For iOS device

សារធាតុ​ចម្រាញ់​ពី​ទឹក​ទំពាំងបាយជូរ​ ជួយ​អោយរ​បួស​ឆាប់​ជា

អ្នក​វិទ្យាសាស្ត្រ​សហរដ្ឋអាមេរិក​ បាន​រក​ឃើញ​ថា​ សារធាតុ​ប្រូ​អែន​ថូ​សៃ​អា​និ​ឌី​ន​ ដែល​មាន​នៅ​ក្នុង​ទឹក​ទំពាំងបាយជូរ​ អាច​ជួយ​ក្នុង​ការ​ព្យាបាល​របួស​អោយ​ជា​សះស្បើយ​ ឆាប់រ​ហ័យ​ឡើង​ ។​ការ​ពិសោធន៍​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​មន្ទីរពិសោធន៍​ ដោយ​ការ​យក​សារធាតុ​ប្រភេទ​នេះ​ មក​ធ្វើការ​សាកល្បង​ ប្រៀបធៀប​ជាមួយ​កណ្តុរ​ដែល​មាន​របួស​មួយ​ក្រុម​ ឯ​កណ្តុរ​មួយ​ក្រុម​ទៀត​ មាន​របួស​ដូច​គ្នា​ តែ​មិន​បាន​ទទួល​សារធាតុ​នេះ​ទេ​ ។​ល​ទ្ឋ​ផល​បាន​បង្ហាញ​ថា​ ស្នាម​របួស​របស់​កណ្តុរ​ក្នុង​ក្រុម​ដែល​បាន​ទទួល​ ការ​ព្យាបាល​ដោយសារ​ធាតុ​ប្រូ​អែន​ថូ​សៃ​អា​និ​ឌី​ន​ ឆាប់​ជា​សះស្បើយ​ជាង​កណ្តុរ​ដែល​មិន​បាន​ទទួល​ការ​ព្យាបាល​ ។​

យោបល់ចំពោះអត្ថបទនេះ