For Android device For iOS device

បេ​តា​ខា​រ៉ូ​ទី​ន​ ធ្វើ​អោយ​ស្បែក​ពណ៌​លឿង

បេ​តា​ខា​រ៉ូ​ទី​ន​ គឺជា​ជីវជាតិ​អាហារ​ ដែល​ផ្តល់​វីតាមីន​ A​ មានគុណ​ប្រយោជន៍​ចំពោះ​រាង​កាយ​ ។​ប្រភព​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​បេ​តា​ខា​រ៉ូ​ទី​ន​នេះ​ ប្រទះ​ឃើញ​ច្រើន​បំផុត​នៅ​ក្នុង​បន្លែ​ ដែល​មាន​ពណ៌​លឿង​ លឿងទុំ​ និង​ប​ន្ឡែ​ស្លឹក​បៃតង​ ដោយសារ​ធាតុ​នេះ​ នឹង​ផ្លាស់​ប្តូរ​ជា​វីតាមីន​ A​ សម្រាប់​ប្រើប្រាស់​ចាំបាច់​ ក្នុង​រាង​កាយ​តែ​ប៉ុណ្ណោះ​ ។​នៅ​ពេល​ដែល​សារធាតុ​បេ​តា​ខា​រ៉ូ​ទី​ន​ មាន​ច្រើន​ហួសហេតុ​ពេក​ និង​ធ្វើ​អោយ​ពណ៌​ស្បែក​តាម​ដៃ​ មាន​ពណ៌​រាង​លឿងៗ​ ប៉ុន្តែ​កែវភ្នែក​មិន​មាន​ពណ៌​លឿង​ ដូច​មនុស្ស​កើត​ជំងឺខាន់លឿង​ទេ​ ហើយ​អាការ​ពណ៌​លឿង​ ដែល​បណ្តាល​មក​ពី​ការ​ទទួល​សារធាតុ​បេ​តា​ខា​រ៉ូ​ទី​ន​ ច្រើន​ពេក​នោះ​ មិន​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​រាង​កាយ​ទេ​ ព្រោះ​អាការ​ដូច​បាន​ពោល​មកនេះ​ នឹង​រលាយ​បាត់​ដោយ​ខ្លួនឯង​ នៅ​ពេល​ដែល​បាន​ទទួល​ សារធាតុ​បេ​តា​ខា​រ៉ូ​ទី​ន​តិច​ទៅៗ​ ៕

យោបល់ចំពោះអត្ថបទនេះ