កាហ្វេ, តែបៃតង, កាកាវសុទ្ឋតែផ្តល់ ផលល្អសម្រាប់អ្នកបរិភោគ
កាហ្វេ, តែបៃតង, កាកាវ (Cocoa) គ្រឿងភេសជ្ផៈទាំងបីប្រភេទនេះ យ៉ាងហោចណាស់ ក៏ជារបស់ចូលចិត្តរបស់អ្នកមួយមុខណាដែរ ឬអ្នកខ្លះអាចចូលចិត្តរហូតទាំងបីប្រភេទនេះផង ក៏អាចថាបាន ។
គ្រឿងភេសជ្ផៈដ៏ជាទីពេញនិយមទាំងនេះ សុទ្ឋតែផ្តល់សារប្រយោជន៌ផ្សេងៗពីគ្នា ។ឆ្លងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ គ្រឿងភេសជ្ផៈទាំងបីប្រភេទនេះ ផ្តល់អត្តប្រយោជន៍ចំពោះអ្នកបរិភោគទាំងសុខភាព និងការពាររោគជំងឺ ។
កាហ្វេ
ការបរិភោគកាហ្វេជាប់ជាប្រចាំ ក្រុមអ្នកស្រាវជ្រាវអះអាងថា អាចជួយកាត់បន្ថយឱកាសក្នុងការកើត រោគជំងឺទឹកនោមផ្អែមបានមួយកម្រិត ព្រោះឆ្លងតាមការពិសោធន៍ គេរកឃើញថា ការបរិភោគកាហ្វេប្រភេទ ដែលមានកាហ្វេអ៊ីន ច្រើនជាង៦កែវ ក្នុង១ថ្ងៃ ជួយកាត់បន្ថយឱកាសកើតរោគជំងឺទឹកនោមផ្អែម ប្រភេទទី២ បានច្រើនជាង៥០ភាគរយ ក្នុងខ្លួនបុរសនិង៣០ភាគរយទៅលើខ្លួនស្ត្រី ។
តែបៃតង
ក្នុងស្លឹកតែពណ៌បៃតងមានរួមផ្សំទៅដោយសារជាតិ epigallocatechin 3 gallate (EGCG) ដែលជួយកាត់បន្ថយការរីកលូតលាស់នៃកោសិកា B ក្នុងមហារីក គ្រាប់ឈាមស ប្រភេទរ៉ាំរ៉ៃបាន ។ក្រុមអ្នកស្រាវជ្រាវគូសបញ្ផាក់ថា មូលហេតុដែលពួកគេយកចិត្តទុកដាក់ ស្រាវជ្រាវទៅលើតែបៃតង យ៉ាងពិសេសលើសគេ ដោយសារតែរកឃើញថា ក្នុងតំបន់ដែលមានក្រុមមនុស្សទទួលទាន ទឹកតែច្រើនបំផុតមានចំនួនអត្រា អ្នកកើតរោគមហារីកដោះ មហារីកសួត និងមហារីកក្នុងប្រព័ន្ឋផ្លូវអាហារតិចជាង ក្នុងតំបន់ក្រុមមនុស្សដែលមិននិយមទទួលទានទឹកតែនេះ ៕
កាកាវ
អ្នកស្រាវជ្រាវប្រចាំសកលវិទ្យាល័យមួយក្រុមរបស់ប្រទេសសហរដ្ឋអាមេរិក បានរកឃើញថា ក្នុងបរិមាណការទទួលទានដែលប៉ុនគ្នា កាកាវមានសារជាតិប្រឆាំងរ៉ាឌីកាល់សេរី (Free Radical ) ខ្ពស់ជាងស្រាក្រហមច្រើនជាង២ដង ច្រើនជាងតែបៃតង២ទៅ៣ដងនិងច្រើនជាងតែខ្មៅរហូតដល់ ៤ទៅ ៥ដងឯណោះ ៕