For Android device For iOS device

ផ្កា​ស្ពៃ​ប្រូ​ខូ​លី​ ជួយ​ទប់ស្កាត់​រោគ​ភ្លេចភ្លាំង

​អ្នក​ចូល​ចិត្ត​ពិសា​ផ្កា​ស្ពៃ​ប្រូ​ក​ខូ​លី​ (broccoli)​ ឬ​ហៅ​ថា​ខាត់ណា​អា​មេ​រិ​កាំ​ង​ដែល​កំពុង​សម្បូរ​លក់​លើ​ទីផ្សា​បច្ចុប្បន្ន​នេះ​ ដឹង​ឬទេ​ថា​វា​មាន​ចំណែក​យ៉ាង​សំខាន់​មួយ​ក្នុង​ការ​ជួយ​ទប់ស្កាត់​ និង​បំបាត់រោគ​អាល់​ហ្សេ​មែរ​ (Alxheimer)​ ឬ​រោគ​ភ្លេចភ្លាំង​។​
​ក្រុម​អ្នក​ស្រាវជ្រាវ​ប្រចាំ​សកល​វិទ្យាល័យ​ឃី​ង​ខ​លលេ​ក​ ក្នុង​ក្រុង​ឡុ​ង​ដ៏​បានអោយ​ដឹង​ថា​ មាន​ប្រភេទ​បន្លែ​និង​ផ្លែ​ឈើ​៥​ប្រភេទ​ដែល​មាន​សារជាតិ​ពិសេស​អាច​ជួយ​បំបាត់រោគ​ភ្លេចភ្លាំង​បាន​ គឺ​ផ្កា​ស្ពៃ​ប្រូ​ខូ​លី​ ដំឡូងបារាំង​ ក្រូច​ ផ្លែ​ប៉ោម​ និង​មើម​ឆៃថាវ​ ។​សម្រាប់​ក្នុង​ចំណោម​បន្លែ​ផ្លែ​ឈើ​ទាំងនេះ​ ផ្កា​ប្រូ​ខូ​លី​មាន​សារជាតិ​បំបាត់រោគ​ភ្លេចភ្លាំង​ខ្ពស់​ជាត​គេ​ ។​
​អ្នក​ស្រាវជ្រាវ​ម្នាក់​និយាយ​ថា​ ស្ពៃ​ប្រូ​ខូ​លី​ក្រៅពី​ជួយ​បំបាត់រោគ​ភ្លេចភ្លាំង​នៅ​ពេល​ឈាន​ចូល​វ័យ​ចំណាស់​ហើយ​ អាហារ​ប្រភេទ​នេះ​នៅ​ជួយ​អោយ​រាង​កាយ​រឹង​មាំ​ និង​ទប់ស្កាត់​រោគ​មួយ​ចំនួន​ទៀត​ផង​ ។​

យោបល់ចំពោះអត្ថបទនេះ