ប្រយ័ត្នសារធាតុពុល នៅសំបកដំឡូងបារាំង
ក្រុមអ្នកជំនាញផ្នែកចំណីអាហារ ប្រទេសអាល្លឺម៉ង់ បានធ្វើពិសោធន៍ រកឃើញថា សំបកដំឡូងបារាំង មានសារធាតុពុល បើបរិភោគចូលទៅ អោយបណ្តាលអោយក្រពះមានបញ្ហាកូរពោះវៀន ឈាមដើរមិនស្រួល តម្រងនោម មានបញ្ហា ។ស្នាមអុជខ្មៅ នៅសំបកដំឡូងបារាំងនេះ ពោរពេញទៅដោយសារធាតុពុល ។សារធាតុនេះ នឹងកើនបរិមាណរឹតតែច្រើនឡើង ទ្វេមួយជាបួន នៅពេលយើងទុកដាក់វានៅកន្លែងភ្លឺ ឬមានកម្តៅក្តៅ ។សារធាតុពុលនេះ មានឈ្មោះថា Chaconine និង Solanine ដែលពីមុននេះ ក៏ធ្លាប់មានការពិសោធន៍ ទៅលើដំឡូងបារាំង រកឃើញថា ការរក្សាទុកដំឡូងបារាំង មិនបានត្រឹមត្រូវ ជាពិសេស នៅទាមផ្សារទំនើបៗ ដែលមានភ្លើងអំពូល នាំអោយសារធាតុពុលនៅក្នុងសំបកដំឡូងបារាំងកើនឡើង ពី ២-៣ដង ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ដូច្នេះគួរទិញដំឡូងបារាំង ដែលទុកដាក់បានត្រឹងត្រូវ ដូចជា ទុកក្នុងកេសបិទជិត មិនត្រូវពន្លឺ និងមិនត្រូវបរិភោគទាំងសំបកទេ ៕