For Android device For iOS device

វិធី​ការពារ​ និង​កែ​បញ្ហា​បែក​សង្វារ​ពោះ

​មូលហេតុ​ក្បាលពោះ​បែក​សង្វារ​ :​ មក​ពី​ស្បែក​បរិវេណ​នោះ​ រីក​មាឌ​ (​យឺត​)​ខ្លាំង​ ទាំង​ក្នុង​សភាព​ធម្មតា​ និង​ដោយ​ការ​កើត​ជំងឺ​ ដូច​ជា​ស្ត្រី​មានគភ៌​,​ ស្ត្រី​បំបៅ​ដោះ​កូន​,​ អ្នក​ដែល​ធាត់​លឿន​ពេក​,​ វ័យ​ជំទង់​ (​ចន្លោះ​ពី​អាយុ​ ៩​ទៅ​ ១៣​ឆ្នាំ​)​ មាន​បម្រែបម្រួល​ នៃ​ការ​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស​ ,​កើត​ជំងឺ​ទឹកនោមផ្អែម​ ,​ ការ​ប្រើប្រាស់​ថ្នាំ​ដែល​មាន​ធាតុ​ផ្សំ​ របស់​ស្តេ​រ៉ូ​អ៊ី​ដ​ (Steroid)​ យូរ​ពេក​ និង​អ្នក​កើត​ជំងឺ​ Cushing''s​ និង​ Marfan​ Syndromes​ ។​
​វិធី​ព្យាបាល​ :
​ចំពោះ​ស្ត្រី​មាន​គ​ត៌​ អាច​ការពារ​ការ​បែក​សង្វា​ពោះ​ ដោយ​លាប​ឡេ​ ថែ​ស្បែក​ជា​ប្រចាំ​ នៅ​បរិវេណ​ក្បាលពោះ​ តាំងពី​ទើប​មានគភ៌​ ។​ចំណែក​អ្នក​ធាត់​វិញ​ នៅ​ពេល​សម្រក​ទម្ងន់​ សង្វា​ពោះ​ ក៏​ចុះ​ថយ​ទៅ​តាម​នោះ​ដែរ​ ។​ប្រការ​សំខាន់​ មិន​គួរ​ប្រើ​ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ដ​ ញឹកញាប់​ បន្តបន្ទាប់​គ្នា​ យូរ​ពេក​ឡើយ​ ហើយ​ក៏​ត្រូវ​ស្ថិត​ក្រោម​ការ​ថែទាំ​ ព្យាបាល​ពី​គ្រូពេទ្យ​ផង​ដែរ​ ទើប​មាន​សុ​វត្តិភាព​ ។​
​ការ​ថែទាំ​
​ដើម្បី​កែ​បញ្ហា​បែក​សង្វា​ពោះ​ គួរ​ប្រើ​ថ្នាំ​សម្រាប់​លាប​ ដែល​ផ្សំ​ឡើង​ដោយ​អាស៊ី​ដ​វីតាមីន​ A​ ដូច​ជា​ Tretinoin​ អាច​ជួយ​អោយ​អាការ​ ប្រសើរ​ឡើង​ និង​ត្រូវ​ទទួលទាន​អាហារ​ អោយ​បាន​គ្រប់​ទាំង​៥​ក្រុម​ ហាត់ប្រាណ​ អោយ​បាន​ជាប់​ជា​ប្រចាំ​ ទើប​សុខភាព​រាង​កាយ​បាន​ល្អ​ មាំមួន​ ពិសេស​ ត្រូវ​លាប​ឡេ​បំប៉ន​ស្បែក​ ជា​ប្រចាំ​ ។​

យោបល់ចំពោះអត្ថបទនេះ