For Android device For iOS device

ញ៉ាំ​បែប​ណា​ មិនកើត​ជំងឺ​ទឹកនោមផ្អែម​ ?

តាម​ការ​ស្រាវជ្រាវ​ អោយ​ដឹង​ថា​ មនុស្ស​ដែល​ទទួលទាន​អាហារ​ប្រភេទ​ម្សៅ​ និង​ស្ករ​ច្រើន​មាន​អត្រា​ប្រឈម​នឹង​ ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ បន្ថែម​ឡើង​២៨%​ ខណៈ​ដែល​មនុស្ស​ដែល​ទទួលទាន​នំប៉័ង​ធ្វើ​ពី​ម្សៅ​ ខាត់​អោ​យស​ គុយទាវ​ បាយ​ អង្ក​រស​ម្រឹត​ ដែល​ខាត់​អោ​យស​ ឬ​អាហារ​ប្រភេទ​ម្សៅ​ខាត់​អោ​យស​ មាន​អត្រា​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ បន្ថែម​ឡើង​ ៧៨%​។​
​ដូច្នេះ​ ដើម្បី​បន្ថយ​អត្រា​ប្រឈម​ នឹង​ជំងឺ​ទឹកនោមផ្អែម​ អ្នក​ទាំងឡាយ​ ត្រូវ​ផ្លាស់​ប្តូ​ទម្លាប់​ទទួលទាន​ដូច​តទៅ​នេះ​ :
-​ ជំ​នូ​ស​អោយ​ការ​ទទួលទាន​ នំប៉័ង​ គុយទាវ​ មី​ បាយ​ ដែល​ធ្វើ​ពី​អង្ករ​ ឬ​ម្សៅ​ដែល​ខាត់​អោ​យស​នោះ​ គួរ​ទទួលទាន​ប្រភេទ​ដែល​ធ្វើ​ពី​អង្ករ​ ឬ​ម្សៅ​ធម្មតា​ ដែល​មិន​បាន​ឆ្លងកាត់​កា​រស​ម្រឹត​ ឬ​ខាត់​អោ​យស​ ហើយ​ត្រូវ​ទទួលទាន​ជាមួយ​ បន្លែ​ ផ្លែ​ឈើ​ ដែល​មិន​ផ្អែម​ខ្លាំង​ ដើម្បី​អោយ​ជាតិ​កាក​សរសៃ​ (Fiber)​ ចូល​ទៅ​រារាំង​ការ​បឺត​ ស្រូប​យកជាតិ​ស្ករ​ ។​
-​ ផ្អាក​ទទួលទាន​ផ្លែ​ឈើ​ ដែល​មាន​រសជាតិ​ផ្អែម​ខ្លាំង​ ដូច​ជា​ទុរេន​ ,​មៀន​,​ គូលែន​,​ឡុ​ង​កុង​ ។​ល​។​
-​ ទទួលទាន​ អាហារ​ប្រភេទ​សណ្តែក​អោយ​បាន​ច្រើន​ ដូច​ជា​ សណ្តែកដី​ សណ្តែកខៀវ​ ...​ព្រោះ​សណ្តែក​ មាន​ជាតិ​កាក​សរសៃ​អាហារ​ (Fiber)​ ប្រភេទ​រលាយ​ ក្នុង​ទឹក​ខ្ពស់​ ជួយ​អោយ​ការ​បឺត​ស្រូវ​ជាតិ​ស្ករ​ យឺត​ឡើង​ ។​
-​ ព្យាយាម​ហាត់ប្រាណ​ជា​ប្រចាំ​ ដើម្បី​អោយ​រាង​កាយ​ ធ្វើការ​ដុត​បំផ្លាញ​ ថាមពល​ បាន​ល្អ​ឡើង​ ៕

យោបល់ចំពោះអត្ថបទនេះ