For Android device For iOS device

វិធី​សម្អាត​ឩ​បក​រណ៍​ អេ​ឡិច​ត្រូ​និ​ច

​ការ​សម្អាត​ឩ​បក​រណ៍​អេ​ឡិ​ក​ត្រូ​និ​ច​ មិន​ថា​ កុំព្យូទ័រ​ ម៉ាស៊ីន​ចាក់​ CD​ VCD​ DVD​ ម៉ាស៊ីន​ស្កេ​ន​ ...​ត្រូវ​សម្អាត​ដោយ​ក្រដាស​សើម​ (​លើកលែងតែ​ចំណុច​អេ​ក្រង់​ និង​ Keyboard)​ ។​បន្ទាប់​មក​ប្រើ​ប្រ​ណាត់​ ដែល​ប្រើ​សម្រាប់​តែ​ជូត​ឩ​បក​រណ៍​ អេ​ឡិ​ក​ត្រូ​និក​ (​រមែង​ធ្វើ​ពី​សរសៃ​ហ្វៃ​បឺ​រ​)​ មក​ជូត​សម្អាត​អេ​ក្រង់​ LCD​ កុំ​ប្រើ​ក្រដាស​ ឬ​ក្រណាត់​រឹងៗ​ព្រោះ​ អាច​ធ្វើ​អោយ​មាន​ស្នាម​ធ្កូ​ត​ បាន​យ៉ាង​ងាយ​ ។​
​ចំពោះ​ស្នាម​ប្រឡាក់​ ដែល​ជូត​មិន​ជ្រះ​ ត្រូវ​ជូត​ម្តងទៀត​ ដោយ​ក្រណាត់​ជ្រលក់​អាកុល​ (IsopropyI)​ 90%​ ។​ចំណែក​ Keyboard​ ត្រូវ​ប្រើ​ក្រណាត់​សើមៗ​ជូត​ រួច​ត្រឡប់​វា​ផ្កាប់​ គោះ​តិចៗ​ (​កុំ​ភ្លេច​ដក​ខ្សែ​ត​ភ្ឆា​ប់​ នឹង​កុំព្យូទ័រ​ចេញ​សិន​)​ ដើម្បី​អោយ​កម្ទេច​ក​ម្ទឺ​ធូលី​ ជ្រុះ​ចេញ​ បន្ទាប់​មក​សឹម​ជូត​សម្អាត​តាម​ជ្រុង​ផ្សេងៗ​...៕

យោបល់ចំពោះអត្ថបទនេះ